World Cup នៅរុស្ស៊ីឆ្នាំនេះ បានបង្កើតរឿងរ៉ាវថ្មីៗជាច្រើន ដែលធ្វើឲ្យពិភពបាល់ទាត់មានការក្រឡាប់ចាក់យ៉ាងខ្លាំង សឹងមិនគួរឲ្យជឿ សម្រាប់ព្រឹត្តិការណ៍ដ៍ធំ មួយនេះ។
ជាក់ស្តែងណាស់ ក្រោយពីម្ចាស់ផ្ទះរុស្ស៊ី ទម្លាក់ក្រុមជើងខ្លាំងអេស្ប៉ាញ ក្នុងវគ្គ ១៦ក្រុមចុងក្រោយ តាមរយៈការទាត់បាល់ ១១ម៉ែត្រកាត់សេចក្តីយប់មិញនេះ បានធ្វើឲ្យរុស្ស៊ី បន្តឆ្លងទៅកាន់វគ្គ ៨ក្រុមចុងក្រោយ ខណៈអេស្ប៉ាញ ត្រូវហាលអាវត្រឹមនេះ។ យ៉ាងណាវិញ រឿងរ៉ាវដែលគួរឲ្យចាប់អារម្មណ៍ជាច្រើននោះ គឺ ជើងឯកចាស់ អាល្លឺម៉ង់ បានជ្រុះចេញត្រឹមវគ្គចែកពូល ក្រោយពីរកបានត្រឹម ៣ពិន្ទុប៉ុណ្ណោះ ដោយចាញ់ក្រុមម៉ិកស៊ីកូ និងកូរ៉េខាងត្បូង សឹងមិនគួរឲ្យជឿ។ ក្រឡេកមើល អាហ្សង់ទីនវិញ ធ្លាប់មានប្រវត្តិល្អពេលជួបបារាំង នាពេលកន្លងមក តែលទ្ធផលចុងក្រោយ បែរជាហាលអាវ ដោយសារតែបារាំងវិញ ខណៈពរទុយហ្គាល់ ក៍ជ្រុះចេញ ក្រោមថ្វីជើងអ៊ុយរ៉ាហ្គាយ នៅវគ្គ ១៦ក្រុមចុងក្រោយដូចគ្នា។
រង់ចាំមើលថា តើនៅមានរឿងរ៉ាវអ្វីខ្លះបន្តកើតឡើងនៅលើទឹកដីរុស្ស៊ីនេះទៀត ស្របពេលដែលក្រុមខ្លាំង ដូចជាប្រេស៊ីល, អង់គ្លេស, ប៊ែលហ្ស៊ិក កំពុងត្រៀមលេងវគ្គ ១៦ក្រុមចុងក្រោយ។


https://www.youtube.com/watch?v=j2-EynG8w7A
https://www.youtube.com/watch?v=XYLA4NWaJyk
មតិយោបល់