ព័ត៌មានសុខភាព

ឈប់ទៅ! ជក់បារីត្រឹមតែមួយថ្ងៃ១ដើម ក៏ប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលដែរ

ខណ:ដែលយើងគ្រប់គ្នាដឹងថា ការជក់បារីច្រើនគឺជាកត្តាមួយដែលបណ្តោលអន្តរាយដល់សុខភាព និងឆក់យកជីវិតមនុស្សមិនតិចក្តី ប៉ុន្តែការសិក្សាថ្មីៗនេះបានរកឃើញថា សូម្បីតែការជក់បារី ១ដើមក្នុងមួយថ្ងៃ ក៏ប្រឈមនឹងហានិភ័យកើតជំងឺដាច់សរសៃឈាមខួរក្បាលដែរ។

អ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលជក់បារីមួយថ្ងៃ ១ដើម មាន ៧៤ភាគរយ ហាក់ដូចជាវិវត្តទៅរកជំងឺសរសៃឈាមបេះដូងជាងអ្នកមិនជក់។ ម្រាប់អ្នកដែលជក់បារី ២០ដើមក្នុងមួយថ្ងៃ ប្រឈមនឹងជំងឺបេះដូងជាងអ្នកមិនជក់ទ្វេដង។

ការសិក្សាបានរកឃើញទៀតថា អ្នកដែលជក់បារីក្នុងមួយថ្ងៃត្រឹមតែ​ ១ដើម ប្រឈមនឹងហានិភ័យកើតជំងឺដាច់សរសៃឈាមខួរក្បាលជាងអ្នកមានជក់រហូតដល់ ៣០ភាគរយ។ នេះក៏ដោយសារតែសារធាតុគីមីនៅក្នុងបារី អាចធ្វើឲ្យខូចមុខងារ និងរចនាសម្ព័ន្ធនៃសរសៃឈាម ឬបង្កើនការប្រមូលផ្តុំនៃកំណត់ក្នុងសរសៃឈាមអាក់ទែ។ បើយោងតាមអ្នកស្រាវជ្រាវបានបង្ហាញថា កំណត់នេះអាចកាត់បន្ថយលំហូរឈាមទៅសរីរាង្គផ្សេងៗ ដែលនាំទៅរកជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។

ដូច្នេះហើយដើម្បីកាត់បន្ថយហានិភ័យដោយជំងឺដាច់សរសៃឈាមខួរក្បាល អ្នកគួរតែឈប់ជក់បារី ហើយព្យាយាមទទួលទានអាហារដែលមានផាសុខភាព ជៀសវាងភេសជ្ជ:មានជាតិកាហ្វេអ៊ីន និងធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់៕

ប្រភព៖ thehealthsite

មតិយោបល់