បរទេស៖ សាស្ត្រាចារ្យ John Oxford នៅសាកលវិទ្យាល័យ Queen Mary University នៃទីក្រុងឡុងដ៍ បានពន្យល់ថា បាក់តេរីជាច្រើនមាននៅក្នុងមាត់ និងចុងច្រមុះរបស់សត្វឆ្កែ។ ព្រោះនៅក្នុងមួយជីវិតរបស់សត្វឆ្កែ តែងតែប្រើប្រាស់ច្រមុះដើម្បីហិតក្លិនអ្វីៗគ្រប់យ៉ាង រួមទាំងលាមកផងដែរ។ ដូច្នេះហើយ ប្រសិនបើអ្នកជិតស្និតជាមួយនឹងសត្វចិញ្ចឹមមួយប្រភេទនេះ ច្បាស់ជាឆ្លងរោគ ដែលបង្កឲ្យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពជាមិនខាន។
តែទោះជាយ៉ាងណា មិនមែនមានតែជំងឺមួយមុខទេ ដែលត្រូវឆ្លងមកលើរូបអ្នកតាមរយៈការថើបនោះ៖
ឆ្លងមេរោគស្រែង
ជំងឺស្រែងងាយឆ្លងបំផុតពីសត្វមកមនុស្ស តាមរយៈការថើបដោយផ្ទាល់។ ក្នុងករណីនេះ ប្រសិនបើបាក់តេរីស្រែងនៅជុំវិញមាត់របស់សត្វឆ្កែ ហើយអ្នកបានថើបមាត់របស់វាច្បាស់ជាឆ្លងមេរោគភ្លាម។
ឆ្លងមេរោគ MRSA
មេរោគ MRSA ពាក្យពេញហៅថា (Methicillin-resistant Staphylococcus aureus) គឺជាមេរោគដែលបង្កទៅជាដំបៅ ហើយងាយនឹងឆ្លងបំផុតតាមរយៈការលិឍរបស់សត្វឆ្កែ។
ឆ្លងមេរោគ Staphylococcus aureus
Staphylococcus aureus គឺជាមេរោគមួយប្រភេទដែលស្រដៀងទៅនឹងមេរោគ MRSA ដែរ។ មេរោគនេះត្រូវបានគេរកឃើញនៅក្នុងមាត់របស់សត្វឆ្កែ ហើយនៅពេលដែលវាឆ្លងហើយគឺ ពិបាកនឹងរកវិធីព្យាបាលណាស់។
ឆ្លងមេរោគ Capnocytophaga Canimorsus
នេះពិតជាមេរោគអាក្រក់បំផុត ព្រោះវាអាចធ្វើឲ្យផ្នែកមួយចំនួនរបស់រាងកាយអ្នកជំងឺ ប្រែទៅជារបក ហើយខ្មៅក្រៀមខ្លោចដូចជាត្រូវដុតដោយកំដៅអញ្ចឹង។
ដូច្នេះហើយ មុននឹងថើបសត្វចិញ្ចឹម អ្នកគួរតែប្រុងប្រយ័ត្ន ប៉ុន្តែប្រសិនជាអាច គួរតែចៀសវាងទៅល្អជាង៕
https://youtu.be/fr8bGiEpQ4c
មតិយោបល់