ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

លោកប្រធានាធិបតីម៉ិកស៊ិក សុំទោសចំពោះការទិញផ្ទះឲ្យប្រពន្ធលោកក្នុងតម្លៃ ៧លានដុល្លារ

ម៉ិកស៊ិក: លោកប្រធានាធិបតីម៉ិកស៊ិកលោក Enrique Pena Nieto បានសុំអភ័យទោសចំពោះរឿង អាស្រូវពាក់ព័ន្ធនឹងការទិញផ្ទះក្នុងតម្លៃ ៧លានដុល្លារ ពីអ្នកម៉ៅរដ្ឋាភិបាលម្នាក់ឲ្យប្រពន្ធរបស់គាត់កាលពីរឆ្នាំមុន។ នេះបើយោង តាមការចេញផ្សាយដោយ BBC នៅថ្ងៃទី១៩ កក្កដា ឆ្នាំ២០១៦នេះ។

លោក Pena Nieto បាននិយាយថា ខ្លួនបានរងការខូចខាតជំនឿចិត្តរបស់ប្រជាជនក្នុងនាមលោកជាប្រធានាធិបតី។

លោកបាននិយាយថា លោកមិនបានរំលោភច្បាប់និងបានសន្យាថា នឹងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើ ពុករលួយ។ គណបក្សលោក Pena Nieto បានរងនូវការខាតបង់ធ្ងន់ធ្ងរក្នុងការបោះឆ្នោតក្នុងតំបន់នេះ។

គាត់បានថ្លែងទៅកាន់បណ្តាលមេដឹកនាំនយោបាយជាច្រើននាក់ នៃការដាក់ចេញប្រឆាំងអំពើពុករលួយនៃប្រព័ន្ធថ្មីមួយ ដែលជា ការត្រួតពិនិត្យនៃអ្នកនយោបាយចេះតែកើនឡើងនេះ។ លោក Pena Nieto កំពុងប្រឈមនឹងការបោះឆ្នោតប្រធានាធិបតីនៅ ឆ្នាំ២០១៨ ខាងមុខនេះ៕

Mexico president apologises

មតិយោបល់