ព័ត៌មានជាតិ

បាត់កូនស្រី២ថ្ងៃ រកឃើញក្នុងផ្ទះសំណាក់ “សមុទ្រមាស”

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ឪពុកម្ដាយបានបាត់កូនស្រីចំនួន២ថ្ងៃ ហើយខំស្វែងរក រហូតប្រទះឃើញកូនស្រីនៅក្នុងផ្ទះសំណាក់យីហោ “សមុទ្រមាស” ផ្ទះលេខ៥៣១ ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីឪពុកម្ដាយបានរៀបរាប់ថា កូនស្រីរបស់គាត់បានបាត់ពីផ្ទះ២ថ្ងៃមកហើយ ហើយគាត់ខំដើររកដែរតែឃើញ ទើបតែប្រទះឃើញកូនស្រីនៅក្នុងផ្ទះសំណាងខាងលើ ដោយក្នុងនោះរួមមាន ក្មេងស្រី និងក្មេងប្រុសៗចំនួន៤នាក់ទៀត បាននាំគ្នាមកពពាកពពួននៅក្នុងផ្ទះសំណាក់នេះ។

ក្រោយពីរកឃើញបច្ចុប្បន្នប៉ូលិសបាននាំយកយុវជន យុវនារីទាំងនោះមកធ្វើការសាកសួរនៅប៉ុស្តិ៍សង្កាត់ភ្នំពេញថ្មី ដើម្បីហៅឪពុកម្ដាយមកទទួលយកទៅធ្វើការអប់រំ៕

មតិយោបល់