ព័ត៌មានសុខភាព

ការមករដូវដំបូង អាចប្រាប់ថាអ្នករស់នៅបានអាយុវែងឬខ្លី

បរទេស: មនុស្សស្រីស្ទើរតែគ្រប់រូបតែងតែចង់ចាំថា ខ្លួនមករដូវដំបូងនៅអាយុប៉ុន្មាន។ ជាការពិតណាស់ ឥឡូវនេះការសិក្សាមួយបានអះអាងថា អាយុដែលមនុស្សស្រីមានរដូវលើកដំបូង អាចប្រាប់ឲ្យដឹងពីជីវិតរស់នៅបានអាយុវែង ឬក៏ខ្លី។

ការសិក្សាមួយដែលត្រូវបានធ្វើឡើងដោយសាកលវិទ្យាល័យ កាលីហ្វញ៉ា ទៅលើស្ត្រីចំនួន ១៦.០០០នាក់ បានរកឃើញថា មនុស្សដែល​ចាប់ផ្តើម​មក​រដូវក្រោយអាយុកំណត់ ទំនងជាអាចរស់នៅដល់អាយុ ៩០ឆ្នាំ។

ការតាមដានទៅលើសុខភាពស្ត្រីក្រោយពេលអស់រដូវទាំង ១៦,០០០នាក់នេះ ក៏បានរកឃើញដែរថា មនុស្សដែលចាប់ផ្តើមមករដូវក្រោយពេលអាយុ ១២ឆ្នាំ ហើយអស់រដូវក្រោយអាយុ ៥០ឆ្នាំ អាចរស់នៅបានអាយុវែង។

ក្រុមអ្នកស្រាវជ្រាវបានទទួលស្គាល់ថា មិនដឹងហេតុអ្វីបានជាអាយុនៃការមករដូវដំបូង និងពេលបញ្ឈប់ការមករដូវប៉ះពាល់ដល់ជីវិតនោះឡើយ។

លោក Aladdin Shadyab ដែលជាអ្នកដឹកនាំការសិក្សានេះបាននិយាយថា «ក្រុមរបស់យើងបានរកឃើញស្ត្រីដែលចាប់ផ្តើមមករដូវក្រោយពេល​កំណត់ ហាក់ដូចជាមិនសូវមានបញ្ហាសុខភាពមួយចំនួនដូចជា ជំងឺសសៃឈាមបេះដូង និងអ្នកដែលអស់រដូវ​ក្រោយពេល​កំណត់​អាច​មាន​សុខភាពល្អ»។

តែអ្នកត្រូវចង់ចាំថា ការជក់បារី អាចបំផ្លាញ់ដល់ប្រព័ន្ធសសៃឈាមបេះដូង និងអូវែ ដែលអាច នាំឲ្យមានការអស់រដូវមុនអាយុ។

ស្ត្រីដែលអស់រដូវ​ក្រោយពេលកំណត់ ហើយអាចមានសមត្ថភាពបន្តពូជយូរជាងអ្នកផ្សេង អាចកាត់បន្ថយ​ហានិភ័យនៃ​ជំងឺ​ដាច់សសៃឈាម​បេះដូងថយចុះ៕

First Period

មតិយោបល់