ព័ត៌មានសុខភាព

កុមារដែលមានការប៉ះទង្គិះខួរក្បាល អាចក្លាយជាមនុស្សវិកលចរិក

បរទេសៈ យោងតាមការស្រាវជ្រាវបានរកឃើញថា មនុស្សដែលទទួលរងនូវការប៉ះទង្គិះខួរក្បាលកម្រិតស្រាល, មធ្យម ឬធ្ងន់ធ្ងរ ក្នុងវ័យកុមារភាព អាចជួបនឹងបញ្ហាផ្លូវចិត្ត ឬវិវឌ្ឍទៅរកជំងឺវិកលចរិក ទ្វេរដងនៅថ្ងៃមុខ។

លោកសាស្ត្រាចារ្យ Seena Fazel មកពីសាកលវិទ្យាល័យ Oxford University បានមានប្រសាសន៍ថា “ការរងរបួសខួរក្បាលក្នុងវ័យកុមារភាព អាចបង្កើនឱកាសនៃជំងឺផ្លូវចិត្ត ឬវិកលចរិក។ ជាពិសេសសម្រាប់អ្នកដែលរងរបួសក្បាលធ្ងន់ធ្ងរ ឬរបួសម្តងហើយ ម្តងទៀត”។

នៅក្នុងចំណោមមនុស្សដែលរងរបួសក្បាល ៨០% អាចពិការភាព(៤ ទៅ ៦%) ហើយក្នុចំណោម ៧០% អាចស្លាប់នៅអាយុ ៤១ឆ្នាំ (មាន ០,៨ ទៅ ១,៦%)។

ចំពោះមនុស្សដែលរងរបួសម្តងហើយម្តងទៀត អាចជួបនឹងហានិភ័យពិការភាព (កើនឡើងពី ៦ ទៅ ១២%)។

លើសពីនេះទៅទៀត ក្នុងចំណោមមនុស្ស ៦០% អាចរៀនមិនចេះ(កើតឡើងពី ៩ ទៅ ១៤%) ឬមានសុខភាពមិនល្អ (កើនឡើងពី ១២ ទៅ ១៩%)។

ចំណែកឯការវិភាគទិន្នន័យរបស់ក្រុមអ្នកជំនាញអន្តរជាតិ ទៅលើមនុស្សជាង១លាននាក់ នៅស៊ុយអែត ដែលកើតនៅចន្លោះឆ្នាំ ១៩៧៣ ទៅ ១៩៨៥ បានរកឃើញថា អ្នកដែលធ្លាប់រងរបួសក្បាលកាលពីកុមារភាព នឹងកើតមានបញ្ហានៅមុនអាយុ ២៥ឆ្នាំ។

ទាំងនេះ គឺជាការរកឃើញមួយ ដែលដាស់តឿនដល់ឪពុកម្តាយគ្រប់រូប កុំឲ្យធ្វេសប្រហែសចំពោះសុវត្ថិភាពកូនៗរបស់ខ្លួន៕

Childhood Head Injury

មតិយោបល់