ក្រុម Barcelona បានយកឈ្នះ Leganes ដោយលទ្ធផល ៥-១ ក្នុងការប្រកួត La Liga កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។ ដោយក្នុងប្រកួតនោះដែរ គេឃើញមានកីឡាកររបស់អ្នកមានបុណ្យ២នាក់បានប៉ះទង្គិចគ្នាក្នុងទីលានគឺ Neymar និង Rafinha ។
រំលឹកដល់ចំណុចនោះគឺ Neymar បានបង្កកំហុសទៅខាង Leganes ហើយភ្លាមនោះ Rafinha បានចូលមកឃាត់ ប៉ុន្តែក៏ត្រូវខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីលឱ្យមួយដៃ ខណៈដែលពេលនោះពួកគេក៏បានបង្កជាពាក្យសម្ដីដាក់គ្នាផងដែរ។ ក្រោយពីមានការឈ្លោះគ្នានេះដែរ មិត្តរួមសញ្ជាតិទាំងពីរនាក់ក៏បានចេញមុខមកបកស្រាយថាវាគ្មានអ្វីធំនោះទេ ដោយគ្រានោះគ្រាន់តែយល់ច្រឡំគ្នាតិចតួចប៉ុណ្ណោះ។
បើទោះបីជាមានការបកស្រាយយ៉ាងនេះក្ដី ប៉ុន្តែ Rafinha បាននិយាយកំប្លែងដាក់ខាង Media ថារូបគេលែងធ្វើជាមិត្ត Neymar ទៀតហើយ ព្រោះគេស្អប់ម្នាក់ហ្នឹងខ្លាំងណាស់៕
មតិយោបល់