ព័ត៌មានសុខភាព

មិននឹកស្មានថា ស្រាក្រហម ជាឱសថព្យាបាលស្បែកមុខពូកែដល់ថ្នាក់នេះសោះ!!!

ពីមុនមកយើងគ្រប់គ្នាធ្លាប់ដឹងត្រឹមថា ការទទួលទានស្រាក្រហម មួយថ្ងៃមួយកែវជាប្រចាំអាចជួយការពារបញ្ហាសុខភាពបានច្រើនយ៉ាង។ ប៉ុន្តែ វាមិនមែនផ្តល់អត្ថប្រយោជន៍តែប៉ុណ្នឹងនោះទេ នៅមានអត្ថប្រយោជន៍មួយទៀតដែលអ្នកនឹកស្មានពុំដល់ នោះគឺ ស្រាក្រហម អាចជួយឲ្យផ្ទៃមុខមានភាពស្រស់ស្អាត។

បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា ស្រាក្រហម ត្រូវបានគេប្រើប្រាស់ធ្វើជាក្រែមលាបមុខ ដែលមានប្រសិទ្ធភាពមិនគួរឲ្យជឿ។ ក្រែមមួយប្រភេទនេះ អាចកម្ចាត់មុខខ្លាញ់នៅលើផ្ទៃមុខ សម្អាតរន្ធញើស កម្ចាត់បញ្ហាមុន ស្នាមជាំ ស្បែកខ្មៅស្រអាប់ និងជួយពន្យាភាពចាស់ជាដើម។

ធាតុផ្សំៈ

  • ស្រាក្រហម ១ពែងតូច
  • ទឹកឃ្មុំ ២ស្លាបព្រាបាយ
  • ទឹកដោះគោខាប់ កន្លះកូនចាន
  • ចានគោម១
  • ឧបករណ៍វាយបំបែកស៊ុត១

របៀបប្រើប្រាស់
១.ដំបូងអ្នកត្រូវដាក់ទឹកដោះគោចូលក្នុងចាន រួចវាយឲ្យត្រសុស ហើយទន់។
២.ចាក់ទឹកឃ្មុំចូល ហើយវាយបន្តទៀតឲ្យរលាយចូលគ្នា។
៣.បន្ទាប់មក អ្នកត្រូវចាក់ស្រាក្រហមចូល ហើយវាយឲ្យរលាយចូលគ្នាក្លាយជាល្បាយតែមួយ។
៤.នៅពេលនេះអ្នកអាចលាបនៅលើផ្ទៃមុខ ឬត្រង់កន្លែងដែលកើតមានបញ្ហា។
៥.ក្រោយពេលប្រើប្រាស់ ២០ទៅ៣០នាទី សូមលាងសម្អាតជាមួយនឹងទឹកត្រជាក់ធម្មតា តែកំភ្លេចប្រើក្រែមផ្តល់សំណើមដល់ស្បែកផង។

ចំពោះក្រែមមួយប្រភេទនេះ អ្នកអាចប្រើប្រាស់ជារៀងរាល់ល្ងាច ហើយមុននឹងប្រើប្រសិនបើអ្នកបានក្លាសេឲ្យត្រជាក់ទៀតនោះ គឺកាន់តែប្រសើរសម្រាប់សុខភាពស្បែក៕

មតិយោបល់