ម៉ិកស៊ិកៈ រដ្ឋាភិបាលបានរកឃើញសាកសពមនុស្ស ១២នាក់ ដែលបានលាក់នៅតំបន់ផ្នូរ ក្នុងទីក្រុង Zitlala រដ្ឋ Guerrero ប្រទេសម៉ិកស៊ិក ដែលកន្លែងនោះសម្បូរ ដោយការជួញដូរថ្នាំញៀន និងអាភៀន។
នេះបើយោងតាមរយៈ សារព័ត៌មានម៉ិកស៊ិក The News ចេញផ្សាយថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦។
តាមមន្រ្តីប៉ូលិសក្នុងតំបន់ បាឲ្យដឹងថា សាកសព ៥ នាក់ ត្រូវបានរកឃើញនៅថ្ងៃពុធ និង ៧នាក់ទៀត ត្រូវបានរកឃើញកាលពីថ្ងៃអង្គារ នៅកន្លែងកប់សាកសពមួយ ក្នុងទីក្រុង Zitlala ។
ខណៈនេះប៉ូលិស កំពុងបើកការស៊ើបអង្កេតលើករណីនេះហើយ និងកំពុងប្រយុទ្ធប្រឆាំងលើការជួញដូរគ្រឿងញៀន នៅក្នុងរដ្ឋភាគនិរតី ដែលមានរមណីយដ្ឋានស្អាតឈ្មោះ Acapulco ។
សូមជំរាបថា សាកសពមនុស្ស៩ នាក់ផ្សេងទៀត ដែលមានសញ្ញានៃការធ្វើទារុណកម្ម ត្រូវបានគេរកឃើញផងដែរ នៅថ្ងៃចន្ទក្នុងរដ្ឋ Guerrero ដែលជាកន្លែងសិស្សនិស្សិតបាត់ខ្លួនអំទ្បុងឆ្នាំ ២០១៤ ក្នុងវិបត្តិសិទ្ធិមនុស្ស របស់ប្រធានាធិបតីលោក Enrique Pena Nieto ៕
មតិយោបល់