ថៃ: សាកសពយ៉ាងហោចណាស់៤០០ នាក់ ក្នុងចំណោម ២២៦.០០០នាក់ ដែលបានស្លាប់ដោយសាររលកយក្សស៊ូណាមិ កាលពីឆ្នាំ២០០៤ ក្នុងតំបន់អាស៊ី នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ក្នុងប្រទេសថៃ។ នេះបើយោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦។
ការរញ្ជួយដីកម្រិត៩,១៥ រ៉ិចទ័រ ដែលបានបង្កើតជារលកយក្សស៊ូណាមិនៅមហាសមុទ្រឥណ្ឌា ដោយក្នុងនោះ ថៃ ឥណ្ឌូនេស៊ី ឥណ្ឌា និងស្រីលង្កា ជាប្រទេសដែលរងគ្រោះដោយមហន្តរាយធម្មជាតិដ៏ធំបំផុត ក្នុងប្រវត្តិសាស្រ្ត។ មនុស្ស៥៣៩៥ នាក់ រួមទាំងភ្ញៀវទេសចរបរទេសប្រមាណ ២០០០នាក់ បានស្លាប់ផងដែរនៅក្នុងប្រទេសថៃ។
លោក Anand Boonkerkaew អនុប្រធានអគ្គនាយកប៉ូលិសស្រុក Takua នៅក្នុងខេត្ត Phang Nga បាននិយាយថា អាជ្ញាធរបានទាក់ទងសាច់ញាតិប្រមាណ ៤.០០០ ទៅ ៥.០០០នាក់
ដើម្បីមកទទួលសាកសព ប៉ុន្តែសាកសពប្រមាណ៤០០ នាក់ មិនអាចកំណត់អត្តសញ្ញាណបាននៅ
ឡើយ។
សូមជំរាបថា ក្រុមអ្នករិះគន់ បាននិយាយថា ប្រព័ន្ធព្រមានរលកស៊ូណាមិ នៅប្រទេសថៃ នៅមិនទាន់ស្របតាមស្តង់ដាសកលនៅឡើយទេ៕
https://youtu.be/g_Fsk55b0y8
មតិយោបល់