ប្រេស៊ីល: យ៉ាងហោចណាស់ ប៉ូលិសប្រេស៊ីលកំពុងស្វែងរកមនុស្ស ៣០នាក់ ដែលសង្ស័យថាបានរំលោភបូកនៅក្នុងការ ចោទប្រកាន់របស់ក្មេងស្រីអាយុ ១៦ឆ្នាំម្នាក់ និងបានបង្ហោះវីដេអូក្រាហ្វិកនិងរូបភាពរបស់នាងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបានបង្ក ភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅប្រទេសអាមេរិកខាងត្បូង។
ជនដៃដល់ដែលបានដាក់រូបភាពនិងវីដេអូរបស់ក្មេងស្រីនៅលើប្រព័ន្ធ Twitter ដោយបង្កឱ្យមានប្រតិកម្មប្រឆាំងនៅទូទាំងប្រទេស។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់អនាធិបតេយ្យទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល នៅចុងសប្ដាហ៍នេះ។
នៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃសុក្រម្សិលមិញ ប៉ូលិសបាននិយាយថា ពួកគេបានកំណត់អត្តសញ្ញាណមនុស្សបួននាក់ ដែលត្រូវបានជាប់ពាក់ព័ន្ធ រួមបញ្ចូលទាំងបុរសម្នាក់ ដែលបានបង្ហាញខ្លួននៅក្នុងវីដេអូនោះ គឺមានមិត្តប្រុសរបស់ក្មេងស្រីនេះនិងមនុស្សពីរនាក់ ដែលត្រូវបានគេឮសម្លេងនៅលើវីដេអូផងដេរ។
ប៉ូលិសបាននិយាយថា ក្រុមប៉ូលិសមិនទាន់បង្ហើបឈ្មោះក្រុមក្មេងទំនើងឲ្យដឹងនៅឡើយទេ ហើយមិនបានចេញដីកាចាប់ខ្លួនផងដែរ ព្រោះវាជាការស៊ើបអង្កេតបន្ត។ ពួកគេកំពុងធ្វើការស៊ើបអង្កេតចំពោះការចោទប្រកាន់ពីបទទាំងរំលោភបំពានរំលោភសេពសន្ថវៈទៅលើក្មេងស្រីបូក និងបានបង្ហោះរូបវីដេអូជាសាធារណៈទៀតផង។
លោក Michel Temer ប្រធានាធិបតីបណ្តោះអាសន្នប្រេស៊ីលបានថ្កោលទោសចំពោះអ្វីដែលបានកើតឡើងនិងបានអំពាវនាវឱ្យមានកិច្ចប្រជុំបន្ទាន់មួយ របស់ប្រធានសន្តិសុខទាំងអស់ដែលប្រចាំការនៅក្នុងរដ្ឋនានារបស់ប្រទេសប្រេស៊ីល ដើម្បីស្វែងរកចាប់ក្រុមក្មេងទំនើងទាំងនោះមកកាត់ទោសតាមផ្លូវច្បាប់៕

មតិយោបល់