តួកគីៈ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បាននិយាយពីថ្ងៃអាទិត្យថា ក្រុងអាន់ការ៉ា មានបំណងទិញយន្ដហោះចម្បាំងធុន F-35 ដែលផលិតនៅអាមេរិកចំនួន ១២០ គ្រឿង ក្នុងគ្រាមានការប៉ាន់ប្រមាណថា ការផ្ទេរនេះ នឹងត្រូវផ្អាក។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨។
ដោយលោក Erdogan បាននិយាយនៅឯការជួបជុំមួយ ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ដែលបានចេញផ្សាយដោយទូរទស្សន៍ NTV ថា «យើង នឹងទិញយន្ដហោះ F-35 ចំនួន ១២០ គ្រឿង ដែលផលិតដោយសហរដ្ឋអាមេរិក»។
សេចក្តីថ្លែងការណ៍នេះ បានកើតឡើងបន្ទាប់ពីជំនួយការរបស់លោក Erdogan គឺលោក Ibrahim Kalin បានប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃសៅរ៍ នៅខាងក្រៅវេទិកា Doha ថា ក្រុងអាន់ការ៉ា មានការសង្ស័យថា សហរដ្ឋអាមេរិក អាចនឹងលុបចោលការប្រគល់យន្តហោះចម្បាំង F-35 របស់ពួកគេ ទៅកាន់ប្រទេសតួកគី ប្រសិនបើក្រុងអង់ការ៉ា ទិញប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី S -400៕
មតិយោបល់