កាណាដាៈ ខណៈភ្លើងឆេះព្រៃ នៅតែបន្តរីករាលដាល លើផ្ទៃដីប្រមាណ ១០១,០០០ ហិកតា នៅភាគខាងលិចប្រទេសកាណាដា បានបណ្ដាលឲ្យពលរដ្ឋរាប់រយនាក់ ត្រូវបង្ខំជម្លៀសខ្លួនចេញពីទីក្រុង Fort McMurray។ នេះបើយោងតាមរយៈ សារព័ត៍មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០១៦។
ភ្លើងឆេះព្រៃនៅជិតមជ្ឈមណ្ឌលខ្សាច់ប្រេង ក្នុងទីក្រុង Fort McMurray បានបង្ខំឲ្យប្រជាពលរដ្ឋជិត ៨៨.០០០នាក់ ត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែង ព្រមទាំងបំផ្លាញរចនាសម្ព័ន្ធ ១,៦០០ កន្លែង និងបង្អាក់ដល់ការផលិតថាមពល ក្នុងប្រទេសថែមទៀតផង នេះបើតាមការឲ្យដឹងពីក្រុមមន្ត្រី។
មកទល់ពេលនេះ មនុស្សប្រមាណជិត ២៥,០០០ នាក់ ដែលជ្រកកោន និងធ្វើការនៅជំរុំខ្សាច់ប្រេង ភាគខាងជើងនៃទីក្រុងនេះ កំពុងធ្វើការជម្លៀសជាថ្មីម្តងទៀត ទៅកាន់ភាគខាងត្បូងទីក្រុង ដែលអមដំណើរដោយប៉ូលិស និងសហគមន៍ដែលរងគ្រោះអគ្គិភ័យរបស់ពួកគេ៕
មតិយោបល់