ស៊ីរីៈ ពួកឧទ្ទាមស៊ីរីយ៉ាងហោចណាស់ ២៩ នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាលនៅជិតផ្លូវសំខាន់មួយនៅក្នុងទីក្រុងអាឡេបប៉ូភាគខាងជើងដែលក្រុមត្រួតនិត្យរាយការណ៍នៅថ្ងៃអាទិត្យ។
នេះបើយោងតាម អ្នកអង្កេតការណ៍សិទ្ធិមនុស្សស៊ីរី បានឲ្យដឹងថា ក្រុមឧទ្ទាមពិឃាតjihadi រួមទាំងរណសិរ្យ Nusra ដែលមានទំនាក់ទំនងនឹងពួកអាល់កៃដា ត្រូវបានគេសម្លាប់ក្នុងអំឡុងពេលបរាជ័យក្នុងការវាយប្រហារពេញមួយយប់ដែលបានធ្វើឡើងវិញនៅតាមផ្លូវផ្គត់ផ្គង់នៅសេសសល់ចុងក្រោយ របស់ពួកគេ នៅភាគខាងជើងនៃទីក្រុងអាឡេប៉ូ ក្រោយពីកងទ័ពស៊ីរីកាត់វាចេញកាលពីថ្ងៃព្រហស្បតិ៍។
រណសិរ្យ Nusra បានប្រកាសប្រយុទ្ធដើម្បីដណ្តើមយកផ្លូវ Castello កាលពីល្ងាចថ្ងៃសៅរ៍, ផ្លូវចុងក្រោយតភ្ជាប់ទៅតំបន់ដែលពួកឧទ្ទាមនៅក្នុងទីជនបទភាគខាងជើងទីក្រុងអាឡេប៉ូជាមួយ នឹងតំបន់ដែលពួកឧទ្ទាមបានគ្រប់គ្រងនៅក្នុងផ្នែកភាគខាងកើតនៃទីក្រុងអាឡិបប៉ូ។
ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីកងកម្លាំងទ័ពវាយផ្តាច់ផ្លូវកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការវាយលុករយៈពេលវែង១សប្តាហ៍។
ទីក្រុងអាឡេប៉ូដែលមានទីតាំងស្ថិតជិតព្រំដែនជាមួយប្រទេសតួកគីជាទីក្រុងធំបំផុតរបស់ប្រទេសស៊ីរីហើយជាតំបន់ប៉ូលសេដ្ឋកិច្ច។ វាបានក្លាយជាចំនុចប្រសព្វនៃការប៉ះទង្គិចគ្នារវាងកងទ័ពស៊ីរី និងពួកឧទ្ទាម៕
មតិយោបល់