ស៊ីរីៈ ការបំផ្ទុះគ្រាប់បែកអត្តឃាតចំនួន ៥គ្រាប់ នៅឯស្ថានីយ៍រថយន្តក្រុង និងមន្ទីរពេទ្យមួយកន្លែង ក្នុងទីក្រុង Jableh បានបណ្ដាលឲ្យមនុស្សស្លាប់ កើនទ្បើងដល់ ១៥៤នាក់។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦។
ភាគច្រើនបំផុតនៃការបំផ្ទុះគ្រាប់បែក គឺកើតទ្បើងនៅឯស្ថានីយ៍រថយន្ដក្រុង ក្នុងទីក្រុង Jableh ដែលបណ្ដាលឲ្យមនុស្សរាប់សិបនាក់ បានស្លាប់ និងជាច្រើនអ្នកទៀតរងរបួស ហើយមកទល់ពេលនេះ ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងទីក្រុងនេះ៕
មតិយោបល់