អាមេរិកៈ ក្រុមអ្នកតវ៉ាបានរុញបំបែកទ្វារចូល ហើយបានចោលដុំថ្មនៅខាងក្រៅ កាលពីយប់ថ្ងៃអង្គារ ក្នុងកិច្ចប្រជុំរបស់ លោក Donald Trump នៅរដ្ឋ New Mexico ដែលការប៉ះទង្គិចគ្នាថ្មីនេះ បានកើតទ្បើងបន្ទាប់ពីការអនុវត្តតាមយុទ្ធនា របស់គណបក្សសាធារណរដ្ឋ។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦។
ហេតុការណ៍បានកើតទ្បើង នៅខាងក្រៅមជ្ឈមណ្ឌលសន្និបាត Albuquerque ដែលបង្កជាភាពវឹកវរ ដល់ប៉ូលិសធ្វើការអន្តរាគមន៍ ចំពោះក្រុមអ្នកតវ៉ា តាមដងផ្លូវនៅក្បែរកន្លែងកិច្ចប្រជុំលោក Donald Trump៕
មតិយោបល់