ព័ត៌មានអន្តរជាតិ

ហ្វីលីពីនចាប់អ្នកទោសហែកកុគបាន ៣៤នាក់

ហ្វីលីពីន: កងកម្លាំងសន្តិសុខហ្វីលីពីន ប្រតិបត្តិការតាមចាប់អ្នកទោសបាន ៣៤នាក់ ក្នុងចំណោមអ្នកទោស១៥៨ នាក់ បន្ទាប់ពីពួកគេបានហែកគុក ដែលមានការគាំទ្រដោយក្រុមឧទ្ទាមមូស្លីមប្រដាប់អាវុធ
នៅភាគខាងត្បូងប្រទេស។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧។

ប៉ូលិសបាននិយាយថា អ្នកទោស ៥ នាក់ មន្ត្រីសន្តិសុខម្នាក់ និងមេភូមិម្នាក់ ត្រូវបានស្លាប់ ក្រោយប្រតិបត្តិការហែកគុកនោះ។

ការិយាល័យគ្រប់គ្រងពន្ធនាគារ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា អ្នកទោស ៣៤ នាក់ ត្រូវបានចាប់បញ្ចូលចូលទៅក្នុងគុកវិញ ចាប់តាំងពីពួកឧទ្ទាម បានវាយប្រហារពន្ធនាគារ កាលពីថ្ងៃពុធ នៅស្រុកកូតាបាតូ ភាគខាងជើងប្រទេស ក្នុងទីក្រុង Kidapawan ចម្ងាយ ៩៣០ ពីរដ្ឋធានីម៉ានីល៕

មតិយោបល់