អាមេរិកៈ ស្ត្រីទី១ របស់អាមេរិក លោកស្រី Melania Trump បានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងក្រុមហ៊ុនព័ត៌មាន Daily Mail ពាក់ព័ន្ធនឹងបទបរិហាកេរ្តិ៍ ដែលក្រុមហ៊ុននេះ បានចេញផ្សាយអត្ថបទកាលពីខែសីហា ឆ្នាំ២០១៦ ធ្វើឲ្យខាតបង់ការរកប្រាក់ជាច្រើនលានដុល្លាររបស់ក្រុមហ៊ុនទស្សនាវដ្ដីមួយ។ នេះយោងតាមរយៈសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧។
អត្ថបទនោះ បានចុះផ្សាយចោទប្រកាន់មិនពិតទៅទស្សនាវដ្តីមួយរបស់ប្រទេសស្លូវ៉ានីថា ទីភ្នាក់ងារបង្ហាញម៉ូដដែលលោកស្រី ត្រាំ ធ្លាប់បានធ្វើការ គឺជាទីភ្នាក់ងារផ្តល់សេវាស្រ្តីកំដរផ្លូវភេទ សម្រាប់ភ្ញៀវ។
មេធាវីរបស់លោកស្រីត្រាំ បានថ្លែងថា ពាក្យបណ្តឹងលោកស្រី បានដាក់ប្តឹងនៅទីក្រុងញូវយ៉ក ពាក់ព័ន្ធនឹងការចុះផ្សាយអត្ថបទមិនពិតរបស់សារព័ត៌មាន Daily Mail ដែលថា លោកស្រីគឺជាស្ត្រីរកស៊ីផ្លូវភេទ និងទាមទារប្រាក់សំណងចំនួន ១៥០លានដុល្លារ ចំពោះថ្លៃខូចខាតមុខរបររបស់លោកស្រី និងការប៉ះពាល់ផ្លូវអារម្មណ៍។
គួរបញ្ជាក់ដែរថា នៅពេលដែលអត្ថបទនោះ បានចេញផ្សាយផ្សព្វផ្សាយ គឺស្របពេលដែលស្វាមីលោកស្រី គឺលោកដូណាល់ ត្រាំ ត្រូវបានគេតែងតាំងជាបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ នៅឯមហាសន្និបាតគណបក្ស៕
មតិយោបល់