ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

គ្រោះទឹកជំនន់នៅឥណ្ឌូនេស៊ី បណ្ដាលឲ្យមនុស្ស ១១ បាត់ខ្លួន

ឥណ្ឌូនេស៊ីៈ មន្ត្រីជាន់ខ្ពស់នៃទីភ្នាក់ងារគ្រោះមហន្តរាយក្នុងតំបន់ នៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ពួកគេបានបញ្ចូនក្រុមអ្នកជួយសង្គ្រោះ ដើម្បីរុករកកម្មករ ១១នាក់ ដែលត្រូវបានជាប់នៅអណ្ដូងរ៉ែមាស ក្រោមដីប្រមាណ ៥០ ម៉ែត្រ បន្ទាប់ពីរងគ្រោះដោយសារទឹកជំនន់នៅភាគខាងលិចប្រទេស កាលពីថ្ងៃចន្ទ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦។

មន្ត្រីជាន់ខ្ពស់ លោក Dalmanto បម្រើការជាទីភ្នាក់ងារខេត្ត បាននិយាយថា « ពូកយើងកំពុងធ្វើការអស់ពីកម្លាំងកាយចិត្ត ដើម្បីជួយកម្មកររ៉ែ ដែលបានបាត់ខ្លួន នៅក្នុងភូមិ Simpang Parit ស្រុក Marangin ខេត្ត Jambi ដោយសារកម្រិតទឹកជំនន់នៅទីនោះទ្បើងខ្ពស់ជាងអណ្ដូងរ៉ែ។ លោក Dalmanto បានបន្ថែមថា កម្មករទាំង១១នាក់នោះ មិនទាន់រកឃើញនៅឡើយទេ។

ខណៈនេះ ទាហាន ប៉ូលិស និង ក្រុមជួយសង្គ្រោះក្នុងតំបន់ កំពុងប្រតិបត្ដិការស្វែងរក និងជួយសង្គ្រោះអ្នករងគ្រោះទាំងនោះ។

គួរបញ្ជាក់ដែរថា ឥណ្ឌូនេស៊ីគឺជាប្រទេសដែលសម្បូរដោយធនធានធម្មជាតិ និងជាកន្លែងរុករករ៉ែដូចជា មាស ស័ង្កសី នឹងធ្យូងថ្ម ប៉ុន្តែឥណ្ឌូនេស៊ី ក៍ជាប្រទេសមួយ មានភ្លៀងធ្លាក់ខ្លាំងជាញឹកញាប់ ដែលបង្កឲ្យមានការបាក់ដី និង ទឹកជំនន់ផងដែរ៕

flood indonesiaflood indonesia

មតិយោបល់