ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ជើងហោះហើរ Brithish Airways របស់អង់គ្លេស ជម្លៀសអ្នកដំណើរចេញ បន្ទាប់ពីមានការគំរាម

អាមេរិក: យោងតាមមន្ត្រីអាកាសចរបានប្រាប់ឲ្យដឹងថា ជើងហោះហើរក្រុមហ៊ុន British Airways របស់អង់គ្លេស ត្រូវបានគេជម្លៀសអ្នកដំណើរចេញនៅព្រលានយន្តហោះអន្តរជាតិ Newark នៅសហរដ្ឋអាមេរិក បន្ទាប់ពីមានការគំរាមកំហែងមិនបានបញ្ជាក់ច្បាស់លាស់នោះ។

យោងតាមគេហទំព័រ BBC ចុះផ្សាយនៅថ្ងៃទី០៣ ឧសភានេះ ដោយបានស្រង់សម្តីរបស់មន្រ្តីព្រលានយន្តហោះបាននិយាយថា វីដេអូបង្ហាញអ្នកដំណើរចំនួន ២០៦នាក់ បានតម្រង់ជួរជាបន្តបន្ទាប់ ចេញពីយន្តហោះ ខណ:ពេលដែលឆ្កែហិតក្លិនពិនិត្យឥវ៉ាន់ដៃរបស់ពួកគេ។

សន្ដិសុខអះអាងពីការគំរាមកំហែងមិនបានបញ្ជាក់ទៅកាន់ការហោះហើរពីទីក្រុងឡុងដ៍ក្រុមហ៊ុន British Airways ទៅកាន់ព្រលានយន្តហោះអន្តរជាតិ Newark របស់អាមេរិក។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា ការគំរាមកំហែងនៅទីក្រុងឡុងដ៍និងអាមេរិក បានធ្វើឡើងដោយបុរសម្នាក់បានទូរស័ព្ទប្រាប់ដោយមិនស្គាល់អត្តញ្ញាណច្បាស់លាស់។

យន្តហោះដឹកអ្នកដំណើរ២០៦នាក់ និងនាវិក១៣នាក់ បានចុះចតនៅព្រលានយន្តហោះអន្តរជាតិ Newark Liberty នៅប្រហែលម៉ោង ១៣។
អ្នកដំណើរត្រូវបានជម្លៀសចេញពីយន្តហោះនិងឥវ៉ាន់យកចេញផងដែរ។ ប៉ូលិសនៅព្រលានយន្តហោះនៅពេលក្រោយបានឱ្យដឹងថា គ្មានអ្វីដែលបង្កគ្រោះថ្នាក់ត្រូវបានរកឃើញនៅលើយន្តហោះនេះទេ៕

//youtu.be/_bmwiqQxEmY

មតិយោបល់