កណ្តាលៈ ផ្ទះមួយខ្នងមានទំហំទទឹង៧ម៉ែត្រ បណ្តោយ៩ម៉ែត្រ កម្ពស់៥,៥០ម៉ែត្រ ធ្វើអំពីឈើប្រកសង្កសីជញ្ជាំងសង្កសី ត្រូវបានរបើកដំបូល ដោយសារខ្យល់កន្ត្រាក់កាលពីវេលាម៉ោង១៣និង៣០នាទីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចភូមិទួលអង្គុញ ឃុំផ្សារដែកស្រុកពញាឮ ខេត្តកណ្តាល។
ម្ចាស់ផ្ទះមានឈ្មោះ ណុំ ធឿន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានបុខរបរជាកសិករ រស់នៅភូមិទួលអង្គុយ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។ ករណីនេះ មិនបណ្តាលឲ្យរងរបួសដល់មនុស្ស និងសត្វឡើយ។
ក្រោមពីទទួលព័ត៌មានកម្លាំងសមត្ថកិច្ចបានចុះទៅជួយអន្តរាគមន៍៕
មតិយោបល់