ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: លោក អូបាម៉ា ស្នើដ្ឋាភិបាលសហព័ន្ធផ្តល់ជំនួយបន្តការស៊ើបអង្កេតនៅក្លឹបរាត្រីក្រុង Orlando

អាមេរិ: លោកប្រធានាធិបតី អូបាម៉ា បានបង្គាប់ឱ្យរដ្ឋាភិបាលសហព័ន្ធផ្តល់ជំនួយដែលចាំបាច់ ដើម្បីបន្តការស៊ើបអង្កេតនិងការគាំទ្រដល់សហគមន៍មួយនេះ នៅក្នុងការវាយប្រហារយ៉ាងឃោឃៅបំផុតនៅក្នុងក្លឹបរាត្រីស្រឡាញ់ភេទដូចគ្នា ក្នុងក្រុង Orlando រដ្ឋផ្លរីដា សហរដ្ឋអាមេរិក។ នេះបើយោងតាមការផ្សាយដោយ CNN នៅយប់ថ្ងៃទី១២ មិថុនានេះ។

សេតវិមានបានឱ្យដឹងថា លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ត្រូវបានស្តាប់ការរៀបរាប់នៅព្រឹកថ្ងៃអាទិត្យនេះលើការបាញ់សម្លាប់រង្គាលនៅក្នុងក្លឹបរាត្រីទីក្រុង Orlando ។ ហើយលេខាធិការសេតវិមានលោក Josh Earnest បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គំនិតនិងការអធិស្ឋានរបស់យើងជាមួយនឹងក្រុមគ្រួសារនិងមនុស្សជាទីស្រឡាញ់របស់ជនរងគ្រោះ ពោលគឺភាគច្រើនជាភេទទីបីនោះ។

លោកអូបាម៉ា បានស្នើឲ្យមន្ត្រីសហព័ន្ធធ្វើការស៊ើបអង្កេតការបាញ់ប្រហារនេះដែលបានសម្លាប់មនុស្ស ៥០នាក់ និងយ៉ាងហោចណាស់ ៥៣នាក់ផ្សេងទៀតរងរបួស។ ពិភពលោកនយោបាយបានចាប់ផ្តើមមានប្រតិកម្មចំពោះការបាញ់ប្រហារនៅក្លិបរាត្រី LBGT នេះ នៅថ្ងៃអាទិត្យម៉ោងក្នុងពេលព្រឹកដំបូង។

សូមបញ្ជាក់ថា ក្រុមអ្នកស៊ើបអង្កេតបានឲ្យដឹងថា លោក Omar Mateen អាចជាប់ពាក់ព័ន្ធទៅនឹងភេរវកម្មអ៊ីស្លាម៕

obamaissues120415 160612094859-pulse-orlando-june-12-overlay-tease

មតិយោបល់