ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ក្រុងបុរាណដ៏ធំនៅភ្នំគូលេន ត្រូវបានរកឃើញដោយបុរាណវិទ្យារបស់អូស្ត្រាលី

ឡុងដ៏: យោងតាមគេហទំព័រ byoviral បានចុះផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ បានឲ្យដឹងថា អ្នកស្រាវជ្រាបុរាណវិទ្យារបស់អូស្ត្រាលី បានរកឃើញក្រុងបុរាណខ្មែរ ក្នុងតំបន់ព្រៃនៅ តំបន់ភ្នំគូលេន ដ៏ធំ ដែលជាតំបន់សាសនាដ៏ធំនៅក្នុងពិភពលោក តាមរយ:បច្ចេកវិទ្យាឡាស៊ែរ។

ការសិក្សានេះ នឹងត្រូវបានដាក់បង្ហាញនៅទីក្រុងឡុងដ៍ កាលពីថ្ងៃច័ន្ទ ដោយក្រុមរាជភូមិសាស្រ្តប្រទេសអូស្រ្តាលី លោក Damian Evans។

ក្រុមអ្នកស្រាវជ្រាវអូស្រ្តាលី បានរកឃើញក្រុងបុរាណមួយនេះ តាមបច្ចេកវិទ្យាទំនើប ដោយសារស្កែនតំបន់នោះ បានបញ្ជាក់ថា ក្រុងនោះ ប្រហែលជាមានអាយុកាលនៅសតវត្សរ៍ទី៩ ដល់១៤ និងមានក្រុងតូចៗជាច្រើនទៀត មិនមែនមានតែមួយនោះទេ។

លោក Damian Evans បានឲ្យដឹងថា ចក្រភពខ្មែរ នាសម័យកាលនោះ ចុះខ្សោយមិនមែនដោយសារការវាយលុករបស់ប្រទេសសៀមនេះទេ គឺដោយសារអាកាសធាតុប្រែប្រួលជាដើមហេតុមួយ។ លោកថា ទីក្រុងនេះមានទំហំជាង១០០០គីឡូម៉ែត្រការ៉េ។

លោកបណ្ឌិត Peter Sharrock ស្ថិតក្នុងក្រុមស្រាវជ្រាវខាងលើ ក៏បានអះអាងថា ក្រុងបុរាណនេះ មានពលរដ្ឋច្រើន ហើយធំជាងគេលើកលោកនាសម័យនោះ គឺប្រហែល៤លាននាក់៕

មតិយោបល់