អេហ្ស៊ីប: នៅមុននេះបន្តិច ក្រុមអ្នកស្រាវជ្រាវបានរកឃើញប្រអប់ខ្មៅ ដែលបានថតសម្លេងរបស់បើកយន្តហោះអេហ្ស៊ីប EgyptAir 804 ដែលបានធ្លាក់ចូលសមុទ្រ កាលពីថ្ងៃទី១៩ ឧសភា ឆ្នាំ២០១៦ ដែលបានចេញដំណើរទីប្រទេសបារាំង ទៅប្រទេសអេហ្ស៊ីប។ នេះបើយោងតាមការចេញផ្សាយ BBC នៅយប់ថ្ងៃទី១៦ មិថុនានេះ។
ប្រអប់ខ្មៅ (Black Box) ដែលបានរកឃើញនេះ ត្រូវបានស្រង់ចេញពីសមុទ្រមេឌីទែរ៉ាណេ។ ហើយប្រអប់ខ្មៅនេះ វាបានថតសម្លេងឆ្លើយឆ្លង របស់អ្នកបើកបរយន្តហោះផងដែរ ថាតើមូលហេតុអ្វីឲ្យប្រាកដបានជាយន្តហោះដឹកអ្នកដំណើរអេហ្ស៊ីបនេះ បានធ្លាក់ចូលទៅក្នុងសមុទ្របែបនេះ។ ដូច្នេះក្រុមអ្នកស្រាវជ្រាវនឹងធ្វើការត្រួតពិនិត្យរកមូលហេតុពិត នៅពេលខាងមុខឆាប់ៗនេះ៕
មតិយោបល់