ព័ត៌មានអន្តរជាតិ

យន្តហោះគ្មានមនុស្សបើកចាប់បានរូបភាព ភ្ញៀវទេសចរណ៍រួមភេទលើកំពូលព្រះវិហារ

រុស្សីៈ ហេតុការណ៍ឆ្គាំឆ្គងមួយបានកើតឡើង នៅពេលភ្ញៀវទេសចរណ៍ មួយគូបានរួមភេទ នៅលើកកំពួលនៃប្រះវិហារក្នុងថ្ងៃឈប់សម្រាកមួយ នៅក្នុងប្រទេសរុស្សី។

គួស្នេហ៍មួយគូដែលគេមិនទាន់បានស្គាល់អត្តសញ្ញាណ ត្រូវបានប្រទះឃើញនៅក្នុង ប្រតិបត្តិការណ៍យន្តហោះគ្មានមនុស្សបើកមួយដែលបានចាប់យករូបភាព ពីលើកំពូលនៃព្រះវិហារ Borisogleb Monastery នៅក្នុងក្រុង Torzhok។

គេមិនទាន់ដឹងច្បាស់ទេថា អ្នកទាំងពីរនោះនៅលើដំបូលព្រះវិហារយូរប៉ុណ្ណាហើយ នៅពេលពួគគេត្រូវបានយន្តហោះគ្មានមនុស្សបើកថតយករូបភាព។

យោងតាមសេចក្តីរាយការណ៍នៅក្នុងតំបន់ បានឲ្យដឹងថា គូស្នេហ៍ល្មោភកាម នោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណទេ ហើយក៏មិនច្បាស់ដែរថាតើប៉ូលិសបានដឹងហេតុការណ៍នោះដែរឬអត់។

គួរបញ្ជាក់ថា ពួកគេអាច ប្រឈមមុខនឹងការផាកពិន័យ សម្រាប់ទង្វើមួយនោះ ឬអាចត្រូវចោទប្រកាន់ពីបទ ព្រហ្មទណ្ឌសម្រាប់ ការប្រមាថសាសនា គ្រិស្ត អូស្សូដក់ ពីសំណាក់អ្នកគោរពសាសនា៕

មតិយោបល់