តង់ហ្សានី: យ៉ាងហោចណាស់ មានមនុស្សចំនួន៤នាក់បានស្លាប់ និង៣៥នាក់បានរងរបួស នៅពេលដែលរថយន្តក្រុងមួយគ្រឿង ដែលដឹកពួកគេបានក្រឡាប់នៅជិតសង្កាត់ Gairo នៅភាគខាងកើតទីក្រុង Morogoro តង់ហ្សានី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២០ មិថុនានេះ។
មេបញ្ជាការប៉ូលិសក្នុងតំបន់ Morogoro លោក Ulrich Matei បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតំបន់សណ្ឋាគារ Tabu នៅក្នុងសង្កាត់ Gairo ម៉ោងក្នុងស្រុកប្រហែល ១១ព្រឹក តាមមហាវិថី Morogoro-Dodoma។ មនុស្សចំនួន៤នាក់បានស្លាប់នៅនឹងកន្លែងកើតហេុត រួមទាំងកូនក្មេងពីរនាក់ផងដែរ។ ទន្ទឹមនឹងនេះដែរ មនុស្ស៣៥នាក់ផ្សេងទៀតបានរងរបួសក្នុងគ្រោះថ្នាក់នេះ។
អ្នករស់រានមានជីវិតត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅក្បែរនោះ សម្រាប់ការសង្កេតនិងការព្យាបាលផងដែរ៕
មតិយោបល់