ព័ត៌មានអន្តរជាតិ

ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់និងការបាក់ដីនៅ ឥណ្ឌូនេស៊ីកើនឡើងដល់ចំនួន៤៧នាក់

ឥណ្ឌូនេស៊ីៈមន្ត្រីជាន់ខ្ពស់ នៃទីភ្នាក់ងារ គ្រោះមហន្តរាយ បានឱ្យដឹងនៅថ្ងៃចន្ទ ថា ចំនួនអ្នកស្លាប់ដោយគ្រោះទឹកជំនន់ និងការបាក់ដី នៅកណ្តាល ខេត្ត Java ភាគខាងលិច នៃប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ ៤៧ នាក់ បាត់ខ្លួន ១៥នាក់ផ្សេងទៀត ។

អ្នកនាំពាក្យ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ ជាតិ លោក Sutopo Purwo Nugroho បាននិយាយថា​ប្រតិបត្ដិការ រុករក និងជួយសង្គ្រោះ ត្រូវបានព្រឈមមុខ និងស្ថានភាពអស្ថេរភាពនៃដី និងសក្តានុពល នៃការ ភ្លៀងធ្លាក់កើតឡើង ។

លោកបាន ប្រាប់ស៊ីនហួ តាមទូរស័ព្ទ នៅក្រោម លក្ខខណ្ឌនេះ អ្នករស់នៅក្នុងសហគមន៍នោះ​ត្រូវបានព្រមាន ឲ្យស្តាប់ការណែនាំ ។មន្ត្រី បាននិយាយថា ប្រតិបត្ដិការ ស្វែងរកនិងជួយសង្គ្រោះ នឹង បន្តអនុវត្តនៅក្នុងរយៈពេល ប្រាំពីរថ្ងៃ ក្រោយ។

កាលពីមុន ទីភ្នាក់ងារនេះ បានរាយការណ៍ថា គ្រោះមហន្តរាយធម្មជាតិ បានបន្សល់ទុក មនុស្ស១៤ នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ និងបង្ករឲ្យមានការខូចខាតផ្ទះរាប់រយខ្នង។

លោក Sutopo បានឱ្យដឹងថា ស្រុក Purworejo , Banjarnegara និង Kebumen ជាតំបន់ រងគ្រោះខ្លាំងបំផុត និងមានអ្នកស្លាប់និងរបួសច្រើនជាងគេ។

លោកបាននិយាយថា ១៦ ស្រុក និងក្រុង បានទទួលរងផលប៉ះពាល់ ដោយសារគ្រោះមហន្តរាយ នេះចាប់តាំងពី ថ្ងៃសៅរ៍បន្ទាប់ពី ភ្លៀងធ្លាក់ខ្លាំង ច្រើនម៉ោង ។

សូមជ្រាបថា ឥណ្ឌូនេស៊ីគឺជាប្រទេសមួយ ត្រូវបានវាយប្រហារ ដោយទឹកជំនន់ និងការបាក់ស្រុតដីជាញឹកញាប់ ក្នុងអំឡុងពេលភ្លៀងធ្លាក់ខ្លាំង៕

មតិយោបល់