ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មេដឹកនាំសហភាពអឺរ៉ុបទាមទារឱ្យអង់គ្លេសចាកចេញឲ្យបានឆាប់រហ័ស

អឺរ៉ុប: មេដឹកនាំសហភាពអឺរ៉ុបបានជួបប្រជុំគ្នានៅថ្ងៃសៅរ៍នេះ ចំពេលដែលមានការអំពាវនាវឱ្យប្រទេសអង់គ្លេសនឹងចាប់ផ្តើមចរចាពីការចាកចេញរបស់ខ្លួនភ្លាមៗ។ នេះបើយោងតាមការចេញផ្សាយដោយ CNN នៅថ្ងៃទី២៥ មិថុនានេះ។

សមាជិកស្ថាបនិកប្រទេសទាំង៦របស់សហភាពអឺរ៉ុបនឹងជួបប្រជុំនៅទីក្រុងប៊ែកឡាំង ដើម្បីពិភាក្សាអំពីល្បឿននិងយុទ្ធសាស្រ្តនៃការចាកចេញរបស់ប្រទេសអង់គ្លេស បន្ទាប់ពីលទ្ធផលប្រជាមតិកាលពីថ្ងៃសុក្រម្សិលមិញនេះ។

លោក Jean-Claude Juncker ប្រធានគណៈកម្មការអឺរ៉ុប បាននិយាយថា ជនជាតិអង់គ្លេសម្រេចចិត្ត (កាលពីថ្ងៃព្រហស្បតិ៍) ដែលពួកគេចង់ចាកចេញពីសហភាពអឺរ៉ុប ដូច្នេះវាមិនមានន័យណាមួយដើម្បីរង់ចាំរហូតដល់ខែតុលានោះទេ ដើម្បីព្យាយាមចរចាលក្ខខណ្ឌនៃការចាកចេញរបស់ពួកគេ។

លោកបានទទូចឲ្យអង់គ្លេសនឹងចាប់ផ្តើមចាកចេញភ្លាមៗជាបន្ទាន់ផងដែរ។ លោកបានសង្កត់ធ្ងន់ថា ការបំបែកនេះគឺជាដំណោះស្រាយប្រកបដោយការយោគយល់គ្នា ហើយវាមិនមែនជារឿងស្នេហាតឹងតែងឬយ៉ាងណា៕

IMG14371511Europe-map-without-UK-012

មតិយោបល់