អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើប្រព័ន្ធសង្គម Twitter មួយស្តីពីកំហុសឆ្គងរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន និងបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងដ៏ធំនៅអាមេរិក។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧។
ការផ្ទុះឡើងវិញនូវប្រតិកម្មរបស់លោក ត្រាំ បានកើតទ្បើងកាលពីព្រឹកថ្ងៃអាទិត្យ ចំពេលមានរបាយការណ៍មួយថានឹងមានការចាប់ខ្លួនជាលើកដំបូង នៅក្នុងការស៊ើបអង្កេតរឿងឃុបឃិតរុស្ស៊ី ក្នុងប្រព័ន្ធបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលប្រហែលជានឹងត្រូវធ្វើឡើងនៅដើមសប្តាហ៍នេះ។
ដោយលោក ត្រាំ បានទទូចថា ការចោទប្រកាន់ជុំវិញរឿងឃុបឃិតគ្នា នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក និងរុស្ស៊ី គឺជារឿងមិនពិត ហើយលោកក៏សុំធ្វើការថ្កោលទោសផងដែរ ។
សូមជំរាបថា ពាក់ព័ន្ធនឹងការចាប់ខ្លួននេះ គឺនៅមិនទាន់ដឹងច្បាស់នៅទ្បើយទេថា តើនរណាជាបុគ្គលដែលត្រូវបានចោទប្រកាន់នោះ ខណៈរបាយការណ៍ ត្រូវបានគេសំដៅទៅលើចុះផ្សាយរបស់ភ្នាក់ងារព័ត៌មាន CNN និង Reuters ដោយដកស្រង់ចេញពីប្រភពមិនបញ្ចេញឈ្មោះ៕
មតិយោបល់