ថៃៈ រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេសថៃបានឱ្យដឹងកាលពីថ្ងៃសុក្រនេះថា កងទ័ពជើងទឹករបស់ប្រទេសថៃនឹងស្វែងរកការអនុម័តពីគណៈរដ្ឋមន្រ្តីដើម្បីទិញនាវាមុជទឹកដំបូងរបស់ខ្លួននៅក្នុងរយះពេល៦៥ឆ្នាំចុងក្រោយនេះ។
លោក ប្រាវីត វង្សស៊ូវ៉ាន់ ឧបនាយករដ្ឋមន្រ្តី បាននិយាយថា នាវាមុជទឹកមានតម្លៃសរុប ៣៦ ពាន់លានបាត (១ ពាន់លានដុល្លារ) អាចនឹងត្រូវទូទាត់ក្នុងរយៈពេល១០ឆ្នាំ។ លោកបាននិយាយថា នេះជាលើកដំបូងដែលនាវាមុជទឹក Yuan class S26T ផលិតនៅប្រទេសចិននឹងត្រូវទិញចេញក្នុងឆ្នាំ២០១៧ ។
យោធារបស់ថៃបានរឹបអូសយកអំណាច នៅក្នុងការធ្វើរដ្ឋប្រហារមួយក្នុងខែឧសភាឆ្នាំ ២០១៤។ការទិញប្រព័ន្ធអាវុធសំខាន់ដូច្នេះពីប្រទេសចិន គឺមានហេតុផលនយោបាយ និងការពារហេតុផល ដែលកើតឡើងបន្តបន្ទាប់ទៀត ព្រោះរបបយោធាកាន់អំណាច បានស្វែងរក ទំនាក់ទំនង់កាន់តែជិតស្និទ្ធ ជាមួយប្រទេសចិន ក្នុងគោលបំណង់រក្សាតុល្យភាព ចំណងមិត្តភាពជិតស្និទ្ធតាមទំនៀមទំលាប់របស់ខ្លួន ជាមួយសហរដ្ឋអាមេរិកដែលបានរិះគន់ប្រទេសថៃថាប្រាសចាកពីលិទ្ធិប្រជាធិបតេយ្យនោះ។
កងទ័ពជើងទឹក បានស្វែងរកការទិញនាវាមុជទឹករយៈពេលជិតមួយទសវត្សរ៍ព្រោះ គេបានឈប់ប្រើនាវាមុជទឹកចុងក្រោយរបស់ខ្លួននៅឆ្នាំ១៩៥១ ប៉ុន្តែនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ កងទ័ពជើងទឹកត្រូវបានពិចារណាក្នុងការទិញនាវាមុជទឹកពីប្រទេសអាល្លឺម៉ង់ឬប្រទេសកូរ៉េខាងត្បូង៕
មតិយោបល់