អ៊ីរ៉ាក់ៈ ប្រភពសន្តិសុខមួយ នៅក្នុងខេត្ត Salahuddin បានជូនដំណឹងថា អ្នកប្រយុទ្ធ ISIS ៧២ នាក់ត្រូវបានសម្លាប់ខណៈដែលពួកគេព្យាយាម វាយប្រហារកងកម្លាំងសន្តិសុខ ដោយប្រើរថយន្ត booby ក្នុងភាគខាងជើងនៃទីក្រុង ទីក្រីត។
យោងតាមប្រភពពចែករំលែកព័ត៌មាន បានលើកឡើងថា”កងកម្លាំងសន្តិសុខចំបាច់បញ្ចូលគ្នាមួយ មិនត្រឹមតែបានវាយប្រហារពួកISIS កាលពីរំលងអាត្រាតម្សិលមិញទេ ប៉ុន្តែពួកគេបានបាញ់សម្លាប់ សមាជិកនៃអង្គការភេរវកម្ម៧២រូបផងដែរ។ ពួកអ្នកប្រយុទ្ធ ISIS បានគេប្រើបានរថយន្ត booby បើកបរដោយអ្នកដាក់គ្រាប់បែកអត្តឃាតសំដៅទៅរកកងទ័ពសន្តិសុខនៅក្បែរ Makhul ។
ប្រភពបន្ថែមទៀតថា បើតាមសេចក្តីរាយការណ៍របស់ ABNA កងកម្លាំងបានវាយបកមកលើ ការវាយប្រហារនោះយ៉ាងល្អិតល្អន់ និងគ្មានគ្រោះ ថ្នាក់ដល់កងកម្លាំងសន្តិសុខឡើយ ៕
មតិយោបល់