វៀតណាម: មន្ត្រីមួយរូបបានថ្លែងឲ្យដឹងថា រដ្ឋសភាវៀតណាមភាគច្រើនលើសលុប (VOV) បានយល់ព្រមពន្យារពេល នៃការអនុវត្តន៍ក្រមព្រហ្មទណ្ឌថ្មីរបស់ប្រទេសនេះ ដែលត្រូវបានកំណត់ពេលវេលាដើម្បីឱ្យមានប្រសិទ្ធិភាពចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ ដោយសារតែកំហុសខុសឆ្គងមាតិកាមួយចំនួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០៥ កក្កដា ឆ្នាំ២០១៦នេះ។
លោក Nguyen Hanh Phuc ប្រធានការិយាល័យរដ្ឋសភានិងជាអគ្គលេខាធិការទី១៣ នៃរដ្ឋសភាបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក Bao Giao Thong (Transport News) ដែលជាកាសែតអនឡាញរបស់ក្រសួងដឹកជញ្ជូនរបស់ប្រទេសវៀតណាមថា សមាជិកសភាបានធ្វើការបោះឆ្នោតក្នុង តំបន់របស់ខ្លួន ដោយមិនចាំបាច់ ប្រមូលផ្តុំឱ្យមានកិច្ចប្រជុំមួយ។
ត្រឹមម៉ោង ៣រសៀលម៉ោងក្នុងស្រុក តំណាងទាំងអស់បានបញ្ចប់ការបោះឆ្នោតដើម្បីពន្យាពេលក្រមព្រហ្មទណ្ឌ ដែលត្រូវបានអនុម័តនៅក្នុងសម័យ ប្រជុំលើកទី១០ នៃនីតិកាលរដ្ឋសភាលើកទី១៣ នៅខែវិច្ឆិកា ឆ្នាំ២០១៥។
បើយោងតាមសេចក្តីសម្រេចមួយរបស់រដ្ឋសភាស្តីពីការពន្យារពេលនៃច្បាប់នេះ ការអនុវត្តក្រមព្រហ្មទណ្ឌដែលនឹងត្រូវបានពន្យារពេលរហូតដល់ មានកំហុសទាំងអស់ ត្រូវបានជួសជុល ដោយការជំនួសឱ្យការរហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ដូចដែលបានស្នើឡើង។
វិទ្យុដែលគ្រប់គ្រងដោយរដ្ឋវៀតណាមបានរាយការណ៍ថា កាលពីដើម មាតិកាចំនួនច្រើនជាង៩០ មានកំហុសខុសឆ្គងត្រូវបានគេរកឃើញនៅក្នុង ក្រមព្រហ្មទណ្ឌថ្មីនេះ ដោយឡែកក្រមព្រហ្មទណ្ឌនាពេលបច្ចុប្បន្នត្រូវបានកំណត់ថានឹងបន្តមានប្រសិទ្ធិភាព។
សូមបញ្ជាក់ថា រួមជាមួយនឹងការពន្យារពេលនៃក្រមព្រហ្មទណ្ឌថ្មីនៅក្នុងសេចក្តីសម្រេចនេះ រដ្ឋសភាបានសម្រេចចិត្តពន្យារពេលលើច្បាប់នេះ ដែលត្រូវបានអនុម័តនៅក្នុងឆ្នាំ២០១៥ រួមទាំងក្រមនីតិវិធីព្រហ្មទណ្ឌ, ច្បាប់ស្តីពីការរៀបចំរបស់ទីភ្នាក់ងារស៊ើបអង្កេតព្រហ្មទណ្ឌព្រមទាំងច្បាប់ ស្តីពីការឃុំឃាំងផងដែរ៕
មតិយោបល់