មនុស្សចំនួនជិត ១០០.០០០នាក់ ត្រូវបានរងប៉ះពាល់ដោយសារគ្រោះទឹកជំនន់នៅរដ្ឋ Assam ក្នុងប្រទេសឥណ្ឌា

ឥណ្ឌាៈ បើតាមក្រុមមន្ត្រីនៅថ្ងៃចន្ទនេះ បាននិយាយថា ទឹកជំនន់នៅរដ្ឋ Assam ភាគខាងត្បូងប្រទេសឥណ្ឌា បានរងផលប៉ះពាល់ដល់មនុស្សចំនួនជិត ១០០.០០០នាក់ និងបានសម្លាប់មនុស្សចំនួន ២នាក់កាលពីថ្ងៃអាទិ្យ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦។

ក្នុងនោះដែរ មនុស្សម្នាក់ត្រូវបានគេដឹងថា បានស្លាប់ដោយសារព្យុះព្រិលនៅស្រុក Tinsukia និងម្នាក់ទៀតត្រូវបានខ្យល់បក់បោកទៅឆ្ងាយ នេះបើតាមការឲ្យដឹងពីក្រុមមន្ត្រី។

គួរបញ្ជាក់ផងដែរ គ្រោះទឹកជំនន់នេះ ក៏បានរងការបំផ្លិចបំផ្លាញទៅលើផ្ទៃដីដាំដំណាំទំហំ ២.០០០ ហិកតាផងដែរ។

បើតាមប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ប្រទេសឥណ្ឌា បានឲ្យដឹងថា ខណៈពេលនេះ ប្រធានរដ្ឋលេខាធិការកំពុងត្រួតពិនិត្យលើស្ថានភាពទឹកជំនន់ នៅក្នុងទីក្រុង Guwahati និងបានណែនាំឲ្យស្នងការចុះទៅជួយដល់ប្រជាជន ដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់៕

photo_2016-04-25_16-03-01 photo_2016-04-25_16-03-04

មតិយោបល់