ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃប្រទេសអ៊ីរ៉ាក់ លាលែងពីតំណែងហើយ បន្ទាប់ពីមានករណីបំផ្ទុះគ្រាប់បែកសម្លាប់មនុស្សជាច្រើននាក់

អ៊ីរ៉ាក់: រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរបស់ប្រទេសអ៊ីរ៉ាក់ លោក Mohammed Salem Al-Ghabban បានលាលែងពីតំណែងហើយ បន្ទាប់ពីមានករណីបំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់មនុស្សជាច្រើននាក់ ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ។ នេះបើយោង​តាមការចេញផ្សាយដោយ AFP នៅមុននេះបន្តិច នាថ្ងៃទី០៥ កក្កដា ឆ្នាំ២០១៦នេះ។

ក្រុមរដ្ឋអ៊ីស្លាម ISIS បានអះអាងទទួលខុសត្រូវចំនួនអ្នកស្លាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាតនៅទីក្រុងបាដាដ បានកើនឡើងដល់២១៣នាក់ និងរបួសកើនដល់ជាង ២០០នាក់ហើយ។

ការបំផ្ទុះគ្រាប់បែករថយន្តដឹកទំនិញអត្តឃាតមួយគ្រឿង បានហែកច្រៀកនៅតាមស្រុកផ្សារទំនើបមួយនៅក្នុងទីក្រុងបាដាដ ដែលជាកន្លែងដ៏មមា​ញឹក​បានសម្លាប់មនុស្សជាង ១០០នាក់ នៅក្នុងអ្វីដែលជាការវាយប្រហារមួយសម្លាប់មនុស្សច្រើនបំផុតនៅក្នុងប្រទេសនេះ ដែលបានញាំញី​ដោយ​សារសង្គ្រាមអស់រយៈពេលជាច្រើនឆ្នាំ។

សូមបញ្ជាក់ថា វាយប្រហារនៅយប់ថ្ងៃសៅរ៍ បានសម្លាប់មនុស្សយ៉ាងតិច ១២៥នាក់ រួមទាំងកុមារ ២៥ នាក់និងស្ត្រី ២០នាក់ផងដែរ៕

Iraqs-Interior-Minister-Mohammed-Salem-alGhabban

មតិយោបល់