ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ក្រសួងការបរទេសអាមេរិក ចាប់ផ្តើមស៊ើបអង្កេតអ៊ីម៉ែលលោកស្រី Hillary Clinton ជាថ្មីម្តងទៀត

អាមេរិក: ក្រសួងការបរទេសសហរដ្ឋអាមេរិក នឹងចាប់ផ្ដើមការស៊ើបអង្កេតរបស់ខ្លួនជាថ្មីម្តងទៀត ចូលទៅក្នុងការគ្រប់គ្រងនិងការប្រើប្រាស់សារអេឡិចត្រូនិចសម្ងាត់ (អ៊ីម៉ែល) របស់លោកស្រី Hillary Clinton នៅពេលដែលលោកស្រីនៅកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ CNN នៅថ្ងៃទី០៨ កក្កដា ឆ្នាំ២០១៦នេះ។

បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតីទំនងជាបានស្គាល់មេរៀននិងបទពិសោធន៍ជាច្រើននៅសប្តាហ៍នេះ ដែលលោកស្រីនឹងមិនប្រឈមមុខនឹងការចោទប្រកាន់ពីបទព្រហ្មទណ្ឌលើការប្រើប្រាស់អ៊ីម៉ែលឯកជនរបស់លោកស្រី។ ទោះបីជា ប្រធាន FBI បាននិយាយថាលោកស្រីបានផ្ញើនិងទទួលបានសម្ភារៈរសើបមានភស្តុតាងអំពីចេតនា។

ឥឡូវនេះការស៊ើបអង្កេតនោះគឺនៅលើអតីតរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក នឹងបើកការពិនិត្យរបស់ខ្លួនជាថ្មី។ រួមទាំងអតីតសហការី និងជំនួយការមួយចំួនរបស់លោកស្រីផងដែរ ឥឡូវអ្នកទាំងអស់នោះបានចាកចេញពីក្រសួងការបរទេសនេះហើយ៕

static2.politico.com

មតិយោបល់