ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

(មានវីដេអូ)ឆ្មាំសមុទ្រអ៊ីតាលីជួយសង្គ្រោះជនភៀសខ្លួន៤៥០០នាក់ក្នុងសមុទ្រមេឌីទែរ៉ាណេ

អ៊ីតាលីៈជនចំណាកស្រុកមួយចំនួន ក្នុងចំណោម៤៥០០នាក់ ត្រូវបានជួយសង្គ្រោះ នៅក្នុងសមុទ្រមេឌីទែរ៉ាណេកាលពីថ្ងៃអង្គារ ជាផ្នែកមួយនៃប្រតិបត្ដិការដាច់ដោយឡែកជាច្រើន ដែលសម្របសម្រួលដោយឆ្មាំសមុទ្រអ៊ីតាលី។នេះបើយោងតាមសារព័ត៌មានស៊ីនហួរដែលបាន ចុះផ្សាយនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦។

ឆ្មាំសមុទ្របាននិយាយថា ជនអន្តោរប្រវេសន៍ត្រូវបានគេជួយសង្គ្រោះពីទូកធ្វើពីពោងកៅស៊ូ និងទូកឈើ។
វីដេអូដែលបានចេញផ្សាយដោយឆ្មាំសមុទ្រអ៊ីតាលីបានបង្ហាញថា មនុស្សជាង៤០០ នាក់កំពុងត្រូវបានស្ទាក់ចាប់បានដោយនាវាជួយសង្គ្រោះDiciotti ។

ប្រតិបត្ដិការជួយសង្គ្រោះផ្សេងទៀត ត្រូវបានធ្វើឡើងដោយនាវាកងទ័ពជើងទឹកអ៊ីតាលី, នាវាធ្វើការឱ្យទីភ្នាក់ងារព្រំដែនសហភាពអឺរ៉ុប វិទ្យាស្ថាននិងអង្គការFrontex និងអង្គការមិនមែនរដ្ឋាភិបាល៕

មតិយោបល់