ព័ត៌មានជាតិ

រថយន្តលុសីស RX300 បើកបុកបុរសម្នាក់កំពុងបើកម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់

ព្រះសីហនុៈ សមត្ថកិច្ចមូលដ្ឋានឲ្យដឹងថាកាលពីវេលាម៉ោង ៣ និង៤៥នាទីរសៀល ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦នេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៧៣ និង១៧៤ ស្ថិតក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ រវាងរថយន្តមួយគ្រឿងម៉ាកលុចសុីRX300សពណ៌ស្កពាក់ស្លាកលេខភ្នំពេញ2N 6945 ទិសដៅពីភ្នំពេញ មកក្រុងព្រះសីហនុអ្នកបើកបរគេចខ្លួនបាត់។

ពេលមកដល់ចំណុចកើតហេតុខាងលើបានបុកម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវពណ៌ខ្មៅគ្មានស្លាកលេខទិសដៅផ្ទុយគ្នាបណ្តាលឲ្យ អ្នកបើកបរម៉ូតូឈ្មោះឈួន ផល ភេទប្រុសអាយុ៤៤ឆ្នាំ មានទីលំនៅចំណុចកើតហេតុរងរបួសធ្ងន់ ត្រូវបញ្ជូនមកជួយសង្គ្រោះនៅគ្លីនិកឯកជនវាលរេញ ។
រីឯវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់រងចាំចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់