ព័ត៌មានអន្តរជាតិ

មនុស្សជាង ៦.០០០ នាក់ រងប៉ះពាល់ដោយសារទឹកជំនន់ធ្ងន់ធ្ងរ វាយប្រហារនៅរដ្ឋ Rakhine ប្រទេមីយ៉ាន់ម៉ា

មីយ៉ាន់ម៉ាៈ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរាយការណ៍ នៅថ្ងៃសុក្រនេះថា ទឹកជំនន់ធ្ងន់ធ្ងរបានវាយប្រហាររដ្ឋ Rakhine នៅភាគខាងជើងមីយ៉ាន់ម៉ា បណ្ដាលឲ្យរងផលប៉ះពាល់ដល់មនុស្សជាង ៦.១០០ នាក់ មកពីសង្កាត់ និងភូមិចំនួន ៦៤ ក្នុងឃុំចំនួនបួន ចាប់តាំងពីថ្ងៃអង្គារ ។ នេះបើយោងតាមរយៈ សារព័តមានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦។

ភ្លៀងធ្លាក់ខ្លាំងបានបណ្ដាលឲ្យច្រាំងទន្លេពីរនៃ Laymyo និង Kaladan ជន់លិច ដែលប៉ះពាល់ដល់សង្កាត់ និងភូមិ ក្នុងតំបន់ទីប្រជុំជន Kyauktaw, Mrauk-U, Myebon និង Minbya ។

ប្រជាជនដែលរស់នៅក្នុងតំបន់ទំនាប កំពុងត្រូវបានជម្លៀសទៅកាន់ទីទួល និងជម្រកនៅវត្តអារាមនានា។

ក្នុងនោះដែរ វិទ្យាល័យ និងអនុវទ្យាល័យសរុបចំនួន ២០៤ ត្រូវបានជន់លិចដោយសារទឹក ហើយថែមទាំងបានបណ្ដាលឲ្យពន្យាពេល ដល់ការធ្វើចរាចរនៅផ្លូវធំទីក្រុង Yangon ទៅ Sittway ផងដែរ។

ខណៈនេះ ការផ្គត់ផ្គង់ជួយសង្រ្គោះ កំពុងត្រូវបានផ្ដល់ជូនដល់ជនរងគ្រោះ នៅតំបន់ដែលពិបាកចូលទៅដល់ ដោយសារតែហេដ្ឋារចនាសម្ព័ន្ធមិនល្អ៕

មតិយោបល់