មីយ៉ាន់ម៉ា: ប្រព័ន្ធផ្សព្វផ្សាយផ្លូវការបានរាយការណ៍ឲ្យដឹងថា ទឹកជំនន់ធ្ងន់ធ្ងរនៅរដ្ឋរ៉ាឃីន ភាគខាងលិចប្រទេសមីយ៉ាន់ម៉ា បានរងផលប៉ះពាល់មនុស្សជាង ១០.០០០នាក់ចាប់តាំងពីសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិន ហួ នៅថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦នេះ។
របាយការណ៍នេះបានដកស្រង់សម្តីរបស់រដ្ឋាភិបាលក្នុងស្រុកបាននិយាយថា រហូតមកដល់ពេលនេះ ភ្លៀងខ្លាំងបានបំផ្លាញលំនៅដ្ឋានចំនួន ១១ខ្នង ស្ពានបួនកន្លែងនិងផ្លូវមួយខ្សែ។ ជនរងគ្រោះដោយទឹកជំនន់ត្រូវបានគេជម្លៀសទៅកាន់ទីទួលនិងជម្រកនៅវត្តអារាមនានា។ ការបង្កឱ្យមាន ភ្លៀងធ្លាក់ខ្លាំងបានបន្តនៅទូទាំងរដ្ឋរ៉ាឃីន កាលថ្ងៃចន្ទនិងថ្ងៃអង្គារទឹកជំនន់ធ្ងន់ធ្ងរ បានវាយប្រហារទីក្រុង Kyauktaw, Mrauk-U និង Minbya។
យោងតាមរបាយការណ៍ផ្សេងទៀត នៅតាមច្រាំងទន្លេ Laymyo និង Kaladan បានបាក់ហូរច្រោះដីធ្វើឲ្យប៉ះពាល់ដល់សង្កាត់និងភូមិជាច្រើន កន្លែងនៅក្នុងរដ្ឋមួយនេះ។ កម្រិតទឹកបានចាប់ផ្តើមកើនឡើងនៅថ្ងៃចន្ទជាមួយនឹងការកើនឡើងភ្លៀងធ្លាក់ខ្លាំង កាលពីថ្ងៃអង្គារ បានជំរុញឱ្យមាន ទន្លេហូរជន់លិចដល់តំបន់មួយចំនួន។
សាលារៀនសរុបចំនួន ២០៤កន្លែង ត្រូវជន់លិចដោយសារទឹកជំនន់ផងដែរដែលបានបណ្តាលឱ្យមានការពន្យារពេលចរាចរណ៍នៅលើផ្លូវហាយវ៉េ Yangon-Sittway ទីក្រុងយ៉ាំងហ្គោ។ ការផ្គត់ផ្គង់ជួយសង្រ្គោះកំពុងត្រូវបានចែកចាយទៅកាន់តំបន់រងគ្រោះដោយទឹកជំនន់នេះ។
សូមបញ្ជាក់ថា ទឹកជំនន់នៅក្នុងរដ្ឋរ៉ាក់ឃីន បានបំផ្លាញស្រះចិញ្ចឹមបង្គាច្រើនកន្លែងទៀត។ នៅក្នុងក្រុង Minbya តែឯង ត្រូវបានទឹកជន់លិចបំផ្លាញឧស្សាហកម្មចិញ្ចឹមបង្គាចំនួន ២.៩៣៥ ហិកតា ឬស្មើនឹង ៩៩ភាគរយនៃកសិដ្ឋានចិញ្ចឹមបង្គាទាំងមូល៕
មតិយោបល់