អាមេរិក: រដ្ឋាភិបាលបានប្រកាសបានឲ្យដឹងថា ខ្មាន់កាំភ្លើងពីរនាក់ បានបាញ់សម្លាប់សមាជិកចំនួន ១៤នាក់ក្នុងចំណោម ពីរគ្រួសារ នៅក្នុងការវាយប្រហារចំនួនពីរដាច់ដោយឡែកពីគ្នា កាលព្រឹកថ្ងៃសៅរ៍ នៅក្នុងរដ្ឋ Ciudad Victoria នៅភាគខាងជើងរដ្ឋម៉ិកស៊ិក នៅជាប់នឹងព្រំប្រទល់រដ្ឋ Tamaulipas សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦នេះ។
លោក Herminio Garza រដ្ឋលេខាធិការក្រសួងមហាផ្ទៃនៅរដ្ឋ Tamaulipas បានចេញផ្សាយសារវីដេអូមួយបាននិយាយថា ការវាយប្រហារនេះ បានកើតឡើង ៤៥នាទីមុន នៅក្នុងផ្ទះចំនួនពីរគ្រួសារដាច់ដោយឡែកពីគ្នា នៅភាគឦសាននៃទីក្រុងនេះ។ បើយោងតាម Garza បានបន្តថា វាយប្រហារលើកដំបូងបានកើតឡើងនៅម៉ោងប្រហែល ៧ព្រឹក នៅពេលដែលខ្មាន់កាំភ្លើង បានបាញ់រះចូលទៅក្នុងផ្ទះមួយនៅក្នុងសង្កាត់ Adolfo Lopez Mateos និងបានសម្លាប់មនុស្ស ១១នាក់ រួមទាំងកុមារប្រាំនាក់ផងដែរ។
ការវាយប្រហារលើកទីពីរបានកើតឡើងនៅម៉ោងប្រហែល ៧និង៤៥នាទីព្រឹក នៅជិតសង្កាត់ Revolucion Verde ជាកន្លែងដែលបុរសម្នាក់និង ស្ត្រីពីរនាក់បានស្លាប់ ខណៈពេលដែលការមនុស្សចំនួនបួននាក់ផ្សេងទៀតនៃក្រុមគ្រួសារដូចគ្នានេះដែរ បានរងរបួស។
លោក Garza បានបញ្ជាក់ថា ការស៊ើបអង្កេតដំបូងបានសង្ស័យថាខ្មាន់កាំភ្លើងទាំងពីរនាក់នេះ ត្រូវបានផ្សារភ្ជាប់ទៅនឹងការប្រកួតប្រជែងគ្នារវាង ក្រុមក្មេងទំនើង នៅរដ្ឋ Ciudad Victoria។ លោកបានបន្ថែមថា រដ្ឋាភិបាលនិងភ្នាក់ងារសហព័ន្ធបានចាប់ផ្តើមការស៊ើបអង្កេតរួចទៅហើយក្នុង ការរកឃើញអ្នកដែលទទួលខុសត្រូវនៅក្នុងករណីវាយប្រហារខាងលើនេះ។
សូមបញ្ជាក់ថា រដ្ឋ Tamaulipas នៅជាប់ព្រំដែនជាមួយរដ្ឋតិចសាស់ដែលត្រូវប្រឈមមុខនឹងការកើនឡើងនៃអំពើហិង្សា ខណៈដែលក្រុមកាតែល ចំនួនពីរក្រុម (គឺជាក្រុមបងធំ) រួមមានក្រុម Gulf Cartel និង Los Zetas បានធ្វើសកម្មភាពគ្រប់គ្រងជួញដូរគ្រឿងញៀននៅក្នុងតំបន់នោះ៕
មតិយោបល់