អូស្ត្រាលី: គណបក្សអភិរក្សរបស់អូស្ត្រាលីកំពុងកាន់អំណាច លោក Malcolm Turnbull អះអាងថា ខ្លួនជាអ្នកឈ្នះការបោះឆ្នោតជាផ្លូវការហើយ ខណៈពេលដែលមេដឹកនាំគណបក្សពលករលោក Bill Shorten ដែលជាបក្សប្រឆាំងនៅអូស្ត្រាលី បានទទួលស្គាល់ថា ខ្លួនសុខចិត្តចុះចាញ់។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅមុននេះបន្តិច នាថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦នេះ។
មេដឹកនាំបក្សប្រឆាំងពលករអូស្ត្រាលី លោក Shorten បានទទួលស្គាល់ថា លោក Malcolm Turnbull ជានាយករដ្ឋមន្រ្តីអូស្ត្រាលីដែលបានឈ្នះការបោះឆ្នោត ហើយលោកបន្តដឹកនាំរដ្ឋាភិបាលចម្រុះផងដែរ។ លោកបានបន្ថែមទៀតថា លោកបានអបអរសាទរចំពោះលោក Turnbull រួចទៅហើយ។
សកម្មភាពឃោសនា នាពេលកន្លងមករបស់លោក Malcolm Turnbull
មតិយោបល់