ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ទាហានស្លាប់និងរបួស ២១នាក់ នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកនៅប្រទេសតួកគី

តួកគី: បើយោងតាមទីភ្នាក់ងារព័ត៌មាន Dogan និងរបាយការណ៍ផ្លូវការនៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា ទាហានតួកគីចំនួន ៦នាក់បានស្លាប់ និង១៥នាក់ទៀតរងរបួសក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកនៅក្នុងខេត្តចំនួនពីរ គឺខេត្ត Hakkari និងខេត្ត Van នៅភាគអាគ្នេយ៍នៃប្រទេសតួកគី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦នេះ។

របាយការណ៍នេះបានឱ្យដឹងថា ទាហានបួននាក់ត្រូវបានសម្លាប់នៅពេលដែលគ្រាប់បែកបង្កប់តាមដងផ្លូវនៅតំបន់ជនបទនៃស្រុក Semdinli ក្នុងខេត្ត Hakkari។ នៅថ្ងៃអាទិត្យនេះ ទាហានពីរនាក់បានស្លាប់ និង១៥ នាក់ទៀតរងរបួសក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកគណបក្សពលករ ឃើដ (PKK) នៅកន្លែងត្រួតពិនិត្យសន្តិសុខនៅក្នុងខេត្តវ៉ាន់ ប្រទេសតួកគី។

សមាជិកជាង ៤៧០នាក់នៃកងកម្លាំងសន្តិសុខតួកគី និងសមាជិករបស់ PKK រាប់ពាន់នាក់ ត្រូវបានសម្លាប់ក្នុងការប្រឈមមុខដាក់គ្នានៅក្នុង ប្រទេសតួកគី និងនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ចាប់តាំងពីខែកក្កដា ឆ្នាំមុន។

មនុស្សជាង ៤០.០០០នាក់បានបាត់បង់ជីវិតរបស់ពួកគេក្នុងការប៉ះទង្គិចគ្នាជាមួយសមាជិក PKK ចាប់តាំងពីឆ្នាំ១៩៨៤ នៅពេលដែលក្រុមនេះ បានចាប់ផ្តើមការវាយប្រហារប្រឆាំងនឹងរដ្ឋាភិបាលជាលើកដំបូង។ PKK ដែលត្រូវបានចុះបញ្ជីថាជាអង្គការភេរវកម្មមួយតាមរយៈសហរដ្ឋអាមេរិក សហភាពអឺរ៉ុបនិងប្រទេសតួកគី៕

Turkey bombing

មតិយោបល់