ភ្នំពេញៈ ស្ថានទូតបារាំងប្រចាំនៅកម្ពុជា បានរៀបចំពិធីស្មិងស្មាធិ៍រំឭកដល់ជនរងគ្រោះក្នុងព្រឹត្តិការណ៍នៅទីក្រុង Nice ដែលបារាំងស្ថិតក្នុងមរណទុក្ខសាជាថ្មីទៀតនៅថ្ងៃនេះ។
ស្ថានទូតបារាំងប្រចាំកម្ពុជា ជូនដំណឹងថា “នៅស្ថានទូតបារាំងនៅកម្ពុជាវេលាម៉ោង៦ល្ងាច ថ្ងៃទី១៥ ខែកក្កដានេះ បានរៀបចំពិធីស្មិងស្មាធិ៍ ដើម្បីរំឭកដល់ជនរងគ្រោះ” ។
សូមរំឭកថា ភេវរកម្មវាយប្រហារ ដោយរថយន្តធំបុក ចូលទីប្រជុំជន សម្លាប់មនុស្សជាង ៨០នាក់ និង ១០០នាក់ទៀតរងរបួស នៅទីក្រុងនីស ប្រទេសបារាំង មកទល់ពេលនេះ មន្ទីរពេទ្យនៅទីក្រុងនីស បានអំពាវឲ្យមហាជនជួយបរិច្ចាឈាម។ នេះបើយោតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦។
ភេវរករដែលបើករថយន្តធំបុក ចូលទីប្រជុំជន បណ្ដាលឲ្យមនុស្សស្លាប់ និង រងរបួសរាប់រយនាក់នោះ ត្រូវបានប៉ូលិសបាញ់សម្លាប់ និងកំណត់អត្តសញ្ញាហើយ ជាជនជាតិទុយនេស៊ី វ័យ៣១ឆ្នាំ។
អ្នកបើកបររថយន្តនេះត្រូវបានគេនិយាយថា បានស្រែកថា« Allahu Akbar ” ព្រះជាទីគោរពដ៏ខ្ពងខ្ពស់” មុនពេលត្រូវបានសម្លាប់ នៅក្នុងការប្រយុទ្ធគ្នាដោយកាំភ្លើងមួយជាមួយនឹងប៉ូលិស។បុរសទីពីរត្រូវបានគេជឿថាជាអ្នកបង្ករឿងនេះ។
សូមបញ្ជាក់ថា ប្រធានាធិបតីបារាំង លោក ហ្វ្រង់ស្វ័រ ហូឡង់ ដែលបានទៅដល់ទីក្រុង Nice ភ្លាមៗ បន្ទាប់ពីមានការប្រហារ ពុំអាចបដិសេធថា ករណីនេះ ពុំមែនជាសកម្មភាពភេរវកម្មឡើយ។ លោក ហូឡង់ ប្រកាសថា បារាំងនឹងវាយបកលើលើក្រុមភេរវករវិញ ដើម្បីជួយជនរងគ្រោះ និងពង្រឹងសន្តិសុខជាតិបន្ថែម។ ករណីនេះ លោក ហូឡង់ បានប្រកាសដាក់ប្រទេសក្នុងស្ថានភាពមានអាសន្នរយៈពេលបីខែ។
មតិយោបល់