ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អ្នកញៀនគ្រឿងញៀន ៦ម៉ឺននាក់ ប្រគល់ខ្លួនឲ្យអាជ្ញាធរ បន្ទាប់ពីបើកយុទ្ធនាការបង្រ្កាបទ្រង់ទ្រាយធំ

ហ្វីលីពីន: អ្នកសេពគ្រឿងញៀននិងអ្នកញៀនថ្នាំចំនួន ៦០.០០០នាក់ ប្រគល់ខ្លួនឱ្យអាជ្ញាធរ ចាប់តាំងពីការបង្រ្កាបគ្រឿងញៀនទ្រង់ទ្រាយធំរបស់រដ្ឋាភិបាលថ្មី។ នេះបើយោងតាមការចេញផ្សាយដោយ The Sun News នៅថ្ងៃទី១៦ កក្កដា ឆ្នាំ២០១៦នេះ។

លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីនថ្មីបានប្រកាសសង្គ្រាមជាមួយពួករត់ពន្ធនិងជួញដូរគ្រឿងញៀន ដោយបើកយុទ្ធនាការកំទេចចោលពួកឧក្រិដ្ឋជនទាំងនោះ។ ហើយយ៉ាងហោចណាស់ មានក្រុមឈ្មួញនិងក្រុមបងធំដែលជាប់ពាក់ព័ន្ធទៅនឹងគ្រឿងញៀនចំនួន ១១០នាក់ ត្រូវបានសម្លាប់ក្នុងការបង្រ្កាបនេះ។

លោកប្រធានាធិបតីរូបនេះ បានព្រមានថា មិនថាតែប៉ូលិសឬក៏ជនស៊ីវិលនិងនរណាក៏ដោយឲ្យតែជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន គឺអាចនឹងត្រូវសម្លាប់ចោល ដោយមិនគិតពីសិទ្ធមនុស្សនោះឡើយ ដោយលើកហេតុផលថា គ្រឿងញៀនជាបញ្ហាធំនិងជាឃាតករសម្លាប់មនុស្សមុននិងក្រោយដូចតែគ្នា។

សូមជម្រាបថា មានការសង្ស័យថា មានតួលេខពិតប្រាកដអ្នកញៀនថ្នាំជិត ២០០នាក់ដែលត្រូវបានគេសម្លាប់ចោល។ យ៉ាងហោចណាស់ ៤៣.០០០នាក់ជាអ្នកជួញដូរគ្រឿងញៀនបានចោទប្រកាន់ថា បានលាក់ទុកគ្រឿងញៀន ហ្វេតាមីនចំនួន ៣០០គីឡូក្រាម ដែលគេហៅថា គ្រឿងញៀនផ្សំឡើយដោយសាប៊ូ។ ក្នុងអំឡុងយុទ្ធនាការបោះឆ្នោត លោកប្រធានាធិបតី Duterte បានប្តេជ្ញាថា នឹងសម្លាប់មនុស្ស ១០០.០០០នាក់ បើសិនមិនព្រមប្រគល់ខ្លួនតាមសំរួល៕

មតិយោបល់