តួកគី: ប្រទេសតួកគីស្ថិតនៅកណ្តាលនៃចក្រភពអូតូម៉ង់ ដែលជាសាធារណរដ្ឋដែលមិនមានសាសនាសម័យទំនើប ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩២០ ដោយមេដឹកនាំជាតិនិយមលោក Kemal Ataturk។ នេះបើយោងតាមការចេញផ្សាយ BBC នៅថ្ងៃទី១៦ កក្កដា ឆ្នាំ២០១៦នេះ។
ប្រទេសនេះស្ថិតនៅចន្លោះទ្វីបអឺរ៉ុបនិងអាស៊ី ជាទីតាំងសំខាន់របស់តួកគីដែលបានផ្ដល់ឱ្យវាមានឥទ្ធិពលសំខាន់ក្នុងតំបន់នេះ និងការត្រួតពិនិត្យលើទ្វារចូលទៅសមុទ្រខ្មៅ។
ការរីកចម្រើនឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យនិងសេដ្ឋកិច្ចទីផ្សារមួយ ដែលត្រូវបានផ្អាក់បន្ទាប់ពីការស្លាប់របស់លោក Ataturk នៅក្នុងឆ្នាំ១៩៣៨ ហើយនិងកងទ័ពបាន យល់ឃើញខ្លួនឯងថា លោកជាអ្នកធានានៃរដ្ឋធម្មនុញ្ញ ដែលរដ្ឋាភិបាលបានបណ្តេញលោកចេញម្តងហើយម្តងទៀត ដោយគេយល់ឃើញថា លោកជាមនុស្សគ្មានគុណតម្លៃដែលមិនមានសាសនា។
ការចូលរួមជាមួយសហភាពអឺរ៉ុបបានក្លាយជាមហិច្ឆតាយូរអង្វែងរបស់តួកគី។ ហើយការពិភាក្សាសមាជិកភាព បានចាប់ផ្ដើមនៅឆ្នាំ២០០៥ ប៉ុន្តែមានវឌ្ឍនភាពយឺតយ៉ាវ នៅពេលដែលប្រទេសជាច្រើនជារដ្ឋសមាជិកសហភាពអឺរ៉ុប មានការងឿងឆ្ងល់និងរអែងចិត្តថាតើហេតុអ្វីបានជាតួកគីក្លាយជាសមាជិកសហភាពអឺរ៉ុប។
មុននឹងក្លាយជាប្រទេសតួកគី គឺប្រទេសនេះបានប្រមូលផ្តុំដោយជនជាតិភាគតិចឃើដ ដែលបានធ្វើឱ្យកើនឡើងប្រហែលមួយភាគប្រាំនៃចំនួនប្រជាជនសរុបរបស់ប្រទេសនេះ។ ជនជាតិឃើដដែលបានផ្តាច់ខ្លួនចេញ ដែលពួកគេបានចោទប្រកាន់ប្រទេសតួកគីថាព្យាយាមបំផ្លាញអត្តសញ្ញាណវប្បធម៍របស់ខ្លួន បាននឹងកំពុងធ្វើសង្គ្រាមទ័ពព្រៃមួយចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០។
ប្រវត្តិរដ្ឋប្រហារយោធារបស់ប្រទេសតួកគី
១.នៅឆ្នាំ១៩៩៧ គេបានស្គាល់ផងដែរថា មានរដ្ឋប្រហារក្រោយសម័យទំនើប។ អន្តរាគមន៍យោធាតួកគីនាំឱ្យមានការលាលែងពីតំណែងរបស់នាយករដ្ឋមន្រ្តីអ៊ីស្លាមលោក Necmettin Erbakan ។
២.នៅឆ្នាំ១៩៨០ ការធ្វើរដ្ឋប្រហារយោធា បន្ទាប់ពីមានជម្លោះប្រដាប់អាវុធរវាងក្រុមស្តាំនិយមនិងឆ្វេងនិយមក្នុងទសវត្សឆ្នាំ១៩៧០។
៣.នៅឆ្នាំ១៩៧១ ការធ្វើរដ្ឋប្រហារយោធា គេបានស្គាល់ថា ជាការធ្វើរដ្ឋប្រហារដោយអនុស្សរណៈ ដែលយោធាបានប្រគល់ជំនួសនៃការបញ្ជូនរថក្រោះ។
៤.នៅឆ្នាំ១៩៦០ រដ្ឋប្រហារដោយក្រុមមន្រ្តីយោធាវ័យក្មេងនៅក្រៅខ្សែសង្វាក់បទបញ្ជា ប្រឆាំងនឹងគណបក្សប្រជាធិបតេយ្យ បានជាប់ឆ្នោតប្រជាធិបតេយ្យ៕
មតិយោបល់