ក្រិច: រដ្ឋមន្រ្តីការបរទេសលោក Nikos Kotzias បាននិយាយនៅថ្ងៃសៅរ៍នេះថា ប្រទេសក្រិកគាំទ្រគោលបំណងរដ្ឋធម្មនុញ្ញនៅក្នុងប្រទេសតួកគី បន្ទាប់ពីរដ្ឋាភិបាលតួកគីស្នើដល់ក្រិក ដើម្បីធ្វើបត្យាប័នបញ្ជូនពួកផ្សំគំនិតធ្វើរដ្ឋប្រហារយោធា ៨នាក់មកតួកគីវិញ បន្ទាប់ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារយោធាមួយកាលពីថ្ងៃសុក្រ នៅក្នុងប្រទេសមជ្ឈឹមភាគខាងកើត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅយប់ថ្ងៃទី១៦ កក្កដា ឆ្នាំ២០១៦នេះ។
ការកត់សម្គាល់នេះត្រូវបានធ្វើឡើងដោយលោក Kotzias ក្នុងអំឡុងពេលការហៅទូរស័ព្ទមួយជាមួយសមភាគីតួកគីរបស់លោក Mevlut Cavusoglu ក្រោយពីរដ្ឋប្រហារនៅតួកគី ដែលបានរាយការណ៍ថាបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៩៤នាក់និងរងរបួសជាង ១.១៥៤នាក់ផ្សេងទៀតរហូតមកពេលនេះ។
បើយោងតាមសេចក្តីប្រកាសមួយក្រសួងការបរទេសក្រិចបានឲ្យដឹងថា ប្រទេសក្រិកថ្កោលទោសចំពោះការប៉ុនប៉ងធ្វើរដ្ឋប្រហារណាមួយនិងការគាំទ្រការតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យនិងការការពារនៃរដ្ឋធម្មនុញ្ញរបស់ប្រជាជនតួកគី។
ទីភ្នាក់ងារជាតិ AMNA ដែលបានដកស្រង់ប្រភពរដ្ឋាភិបាលបាននិយាយថា លោកប្រធានាធិបតីក្រិច Prokopis Pavlopoulos និងលោកនាយករដ្ឋមន្ត្រី Alexis Tsipras ត្រូវបានគេរំពឹងថា នឹងទាក់ទងទៅសមភាគីតួកគីរបស់ពួកគេ ដែលពុំធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាស្ត្រ។
រដ្ឋាភិបាលក្រុងអាថែន បានតាមយ៉ាងប្រកៀកពីស្ថានភាពនៅក្នុងប្រទេសតួកគីចាប់តាំងពីការប៉ុនប៉ងធ្វើរដ្ឋប្រហារនេះ បានកើតឡើងនៅល្ងាចថ្ងៃសុក្រ។ រដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីនិងមន្ត្រីយោធាជាន់ខ្ពស់របស់ប្រទេសក្រិក បានប្រារព្ធកិច្ចប្រជុំបន្ទាន់ ដើម្បីវាយតម្លៃការអភិវឌ្ឍនៅក្នុងប្រទេសតួកគី។
ក្រសួងការពារជាតិប្រទេសក្រិចបាននិយាយថា ឧទ្ធម្ភាគចក្រយោធាតួកគី បានចុះចតនៅប្រទេសក្រិច ហើយមនុស្សចំនួន ៨នាក់នៅលើយន្តហោះនេះ បានស្នើសុំសិទ្ធិជ្រកកោនផ្នែកនយោបាយ។ កាលពីព្រឹកថ្ងៃសៅរ៍នេះ ទីភ្នាក់ងាររបស់រដ្ឋ Anadolu រាយការណ៍ថា ចំនួនអ្នកស្លាប់នៅក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារយោធា បានកើនឡើងដល់ ៩០នាក់ រួមទាំងប៉ូលិស ៤១នាក់ និងរបួស ១.១៥៤នាក់។
របាយការណ៍នេះបាននិយាយថា ទាហានដែលគ្មានអាវុធយ៉ាងហោចណាស់ ៧០០នាក់ នៅទីស្នាក់ការកណ្តាលយោធាប្រទេសតួកគី បានចុះចាញ់ ហើយខណៈពេលនេះ យោធាដែលបានចាប់ខ្លួនកើនឡើងដល់ ៣.០០០នាក់ ហើយគិតមកដល់ពេលនេះ តួកគីធ្លាប់ជួបរដ្ឋប្រហារចំនួន៥លើកមកហើយ ចាប់តាំងពីឆ្នាំ១៩៦០, ឆ្នាំ១៩៧១, ឆ្នាំ១៩៨០, ឆ្នាំ១៩៩៧ និងឆ្នាំ២០១៦នេះ៕
មតិយោបល់