ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ទាហានតួកគី៨នាក់ ប្រឈមនឹងតុលាការប្រទេសក្រិក បន្ទាប់ពីមានការប៉ុនប៉ងធ្វើរដ្ឋប្រហារ

តួកគី: ទីភ្នាក់ងារ Anadolu បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ទាហានតួកគីចំនួន ៨នាក់ដែលបាន ភៀសខ្លួនជិះឧទ្ធម្ភាគចក្រយោធាទៅប្រទេសក្រិច បន្ទាប់ពីមានការប៉ុនប៉ងធ្វើរដ្ឋប្រហារបានបរាជ័យ នឹងប្រឈមមុខនឹងការកាត់ ទោសនៅតុលាការប្រទេសក្រិច។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៨ កក្កដា ឆ្នាំ២០១៦នេះ។

បើយោងតាមលោក Lia Marinaki មេធាវីរបស់ពួកទាហាននេះបានឲ្យដឹងថា អ្នកគាំទ្ររដ្ឋប្រហារទាំងនេះ នឹងប្រឈមមុខនឹង ការចោទប្រកាន់ចូលរួមធ្វើរដ្ឋប្រហារខុសច្បាប់ និងការបំផ្លាញទំនាក់ទំនងមិត្តភាពរវាងប្រទេសតួកគីនិងប្រទេសក្រិក។ មេធាវីរូប នេះបាននិយាយថា ពួកទាហាននឹងត្រូវបញ្ជូនទៅព្រះរាជអាជ្ញានិងបំភ្លឺនៅតុលាការនៅថ្ងៃអាទិត្យ។

របាយការណ៍នេះបាននិយាយថា ឧទ្ធម្ភាគចក្រ Black Hawk ដែលទាហានទាំងនេះបានប្រើនៅក្នុងការរត់គេចខ្លួននេះ នឹងត្រូវបានគេបញ្ជូនវិលត្រឡប់ទៅកាន់ប្រទេសតួកគីវិញ។

កាលពីព្រលឹមថ្ងៃសៅរ៍ ឧទ្ធម្ភាគចក្រយោធាបានចុះចតនៅព្រលានយន្តហោះ Alexandroupoli នៅជិតព្រំដែនប្រទេសតួកគី​និង​ក្រិក នេះហើយទាហានតួកគីចំនួនប្រាំបីនាក់ ដែលបានសុំសិទ្ធិជ្រកកោនផ្នែកនយោបាយត្រូវបានចាប់ខ្លួនដោយប៉ូលិសក្រិក។

រដ្ឋមន្រ្តីការបរទេសតួកគីលោក Mevlut Cavusoglu បាននិយាយថា ប្រទេសតួកគី បានស្នើសុំចាប់ខ្លួនទាហានក្បត់ទាំងនោះ​ជា​បន្ទាន់ ដែលបានរត់គេចខ្លួនដោយឧទ្ធម្ភាគចក្រទៅកាន់ក្រិក។ លោកបានបន្ថែមថា ពួកគេនឹងពន្លឿនដំណើរការធ្វើបត្យាប័ន​នេះ​ឲ្យបានឆាប់ ដោយបញ្ជូនពួកគេមកកាន់តួកគីវិញ តាមដែលអាចធ្វើទៅបាន។

សូមបញ្ជាក់ថា ក្រោយរដ្ឋប្រហារយោធាបានបរាជ័យនោះ បានបណ្តាលឲ្យមនុស្សស្លាប់កើនដល់ ២៩០នាក់ហើយ។ អ្នកស្លាប់​ទាំង​នោះ រួមបញ្ចូលទាំងជនស៊ីវិលជាង ១៩០នាក់ និងអ្នកផ្សំគំនិតធ្វើរដ្ឋប្រហារ ១០០នាក់ ដោយឡែកមនុស្សជាង ១.៤០០នាក់បានរងរបួស ដែលបានវាយប្រហារប្រទេសតួកគី កាលពីយប់ថ្ងៃសុក្រ ប៉ុន្តែត្រូវបានបរាជ័យនៅព្រឹកថ្ងៃសៅរ៍។មនុស្សជាង ៦.០០០នាក់ ត្រូវបានឃុំខ្លួនដោយសារតែការចូលរួមរបស់ពួកគេ នៅក្នុងរដ្ឋប្រហារបរាជ័យនេះ៕

eight soldiers Turkish - Copy eight soldiers Turkish03 - Copy eight soldiers Turkish01 - Copy eight soldiers Turkish02

មតិយោបល់