អង់គ្លេស: លោកស្រីនាយករដ្ឋមន្ត្រីថ្មីអង់គ្លេស Theresa May នឹងជួបពិភាក្សាការងារជាមួយលោកប្រធានាធិបតីបារាំង Francois Hollande នៅទីក្រុងប៉ារីស នាថ្ងៃព្រហស្បតិ៍ខាងមុខនេះ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្ដិការប្រឆាំងភេរវកម្ម បន្ទាប់ពីការវាយប្រហារបើកឡានបុករះសម្លាប់ប្រមាណ ៨៤នាក់។
សូមបញ្ជាក់ថា នៅក្នុងពិធីបុណ្យជាតិរបស់បារាំង (Bastille Day) កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ មានការវាយប្រហារដោយរថយន្តធំបើកបុករះហ្វូងមនុស្សដែលបានបណ្តាលឲ្យស្លាប់ ៨៤នាក់ ក្នុងទីក្រុងនីស ប្រទេសបារាំង។ ហើយក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម បានប្រកាសចេញមុខទទួលខុសត្រូវថាខ្លួនជាអ្នកនៅពីក្រោយនៃការវាយប្រហារនេះ៕
មតិយោបល់