ដោយម្ចាស់បានចាកចេញ ព្រមទាំងចាក់សោរថយន្តបិទកញ្ចក់រថយន្តជិត បានធ្វើឲ្យជីវិតឆ្កែមួយក្បាល សឹងតែឈានទៅជួបមច្ចុរាជ ទៅហើយ។
យោងតាម metro ចុះផ្សាយនៅថ្ងៃទី១៦ ខែកក្កដា បានឲ្យដឹងថា នៅពេលដែលប៉ូលិស ឃើញសត្វឆ្កែដ៏គួរឲ្យអាណិត អន្ទះអន្ទែង ព្រោះតែស្ថានភាពក្នុងរថយន្តក្តៅ នោះ ក៏បានសម្រេចបំបែកកញ្ចក់រថយន្ត ដើម្បីសង្គ្រោះជីវិតឆ្កែធំមួយក្បាលនេះ ។
ក្រោយពីការជួយសង្គ្រោះសត្វឆ្កែមួយក្បាលនេះ បានអន្ទះអន្ទែង ដើរចុះឡើង រួចក៏ក្រាបនឹងថ្ម ហើយក៏ព្យាយាម លិឍទឹក ដើម្បីបន្តជីវិត ។
វីដេអូឃ្លិបនេះ ត្រូវបានគេចែកចាយនៅលើបណ្តាញសង្គមហ្វេសប៊ុក នៅសប្តាហ៍នេះ ដោយមានអ្នកចុចមើល ជាង ១២.៧ លានដង ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់